ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់
29/10/2016 08:17
(VOVworld)-នាថ្ងៃទី២៨តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយឯក អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាមលោក Saleh Adibi
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាមលោក Saleh Adibi មកសម្តែងការគួរសម (រូបថត៖ VGP/Hải Minh) (VOVworld)-នាថ្ងៃទី២៨តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយឯក អគ្គរដ្ឋទូត អ៊ីរ៉ង់ប្រចាំនៅវៀតណាមលោក Saleh Adibi មកសម្តែងការគួរសមក្នុងឱ កាសលោក មកទទួលបេសកកម្មការទូតនៅវៀតណាម។ក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើឲ្យឯកអគ្គរដ្ឋទូត Saleh Adibi បន្តរួមសហការជាមួយក្រសួងស្ថាប័ននៃភាគី ទាំងពីរជម្រុញអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវលទ្ធផលដែលទទួលបាន ក្នុងដំ ណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំង ជម្រុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសំដៅធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី វៀត ណាម -អ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Saleh Adibi បានសម្តែងការសប្បាយរីករាយ ដែល បានមកបំពេញបេសកកម្មការទូតនៅវៀតណាម ព្រមទាំងឲ្យដឹងថា លោកនឹង ធ្វើអស់ ពីកម្លាំងកាយចិត្តដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រួមចំណែកចូល ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេស នីមួយៗ និងស្ថិរភាពក្នុងតំបន់៕
Related






