VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang
13/06/2016 09:06
(VOV)_ក្នុងឱកាស ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមផ្សារណាត់ចិន -អាស៊ីខាងត្បូង លើកទី៤ និងផ្សារណាត់នាំចេញ នាំចូល Kun Minh លើកទី២៤​ នៅទីក្រុង Kun Minh ខេត្ត Yun Nan (ប្រទេសចិន) នារសៀលថ្ងៃទី១២ មិថុនា
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសម្ដែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីចិន Wang Yang (VOV)_ក្នុងឱកាស ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមផ្សារណាត់ចិន -អាស៊ី ខាងត្បូង លើកទី៤ និងផ្សារណាត់នាំចេញ នាំចូល Kun Minh លើកទី២៤​ នៅទីក្រុង  Kun Minh ខេត្ត Yun Nan (ប្រទេសចិន) នារសៀលថ្ងៃទី១២ មិថុនា ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTrinh Dinh Dung បានជួបសន្ទនាជាមួយ ​ឧបនាយករដ្ឋមន្ត្រី ចិន លោក Wang Yang។ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​ លោកTrinh Dinh Dung បាន ស្នើអោយភាគីទាំងពីរត្រូវបន្តរក្សាជំនួបសន្ទនាជាន់​ខ្ពស់ ​បើកទូលាយជំនួបប្រាស្រ័យប្រជាជន ពិសេសគឺជំនាន់វ័យក្មេងនៃប្រទេស​ទាំងពីរ។ លោក Trinh Dinh Dung ក៏ បានស្នើអោយភាគីចិន​បង្កលក្ខណះ​ងាយស្រួលថែមទៀត សំរាប់ការដឹកជញ្ជូននិង នាំចេញ នាំចូល មុខទំនិញពីវៀតណាម។ ភាគីទាំងពីរគប្បីបង្កើនការរួមសហការព្រំ ដែន និងជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងឡាយ។ ឧបនាយករដ្ឋមន្ត្រី លោក  Trinh Dinh Dung ក៏បានសម្ដែងនូវការព្រួយបារម្ភចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត អះអាងថាសន្តិភាពស្ថិរភាពគឺកក្តាចាំបាចសំរាប់កិច្ចសហប្រ តិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគី ទាំងពីរត្រូវមានសកម្មភាពជាក់ស្ដែង ដើម្បីម្ចាស់ការបានរាល់ការខ្វែងគំនិត គ្មាន សកម្មភាពបង្កភាពស្មុគ្រស្មាញ ​និងបង្កើនសកម្មភាពជំលោះ​នៅសមុទ្រខាងកើត  គោរពការព្រមព្រៀង​រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងសេចក្ដីថ្លែងការណ៍ស្ដី អំពីការប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមគ្នារក្សាសន្តិភាព  ​ស្ថិរភាពនៅ​លើសមុទ្រ។           រីឯ ឧបនាយករដ្ឋមន្ត្រីចិន លោក Wang Yang បានអះអាងថា៖ចិនគោរព ​ និងជំរុញទំនាក់ទំនងអ្នកជិតខាងប្រកបដោយមិត្តភាព សហប្រតិបត្តិការលើគ្រប់ វិស័យជាមួយវៀតណាម។ លោកក៏បានស្នើអោយភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូ រយុទ្ធសាស្ត្រ និងទំនុកទុកចិត្តនយោបាយ ជំរុញខ្លាំងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍  និងកិច្ចសហប្រតិបត្តិការអំពីផលិតភាពផលិតកម្មរវាងប្រទេសទាំងពីរ អនុវត្ត យ៉ាងម៉ត់ចត់ ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអំពីបញ្ហានៅ លើសមុទ្រ។  នាថ្ងៃទី ១៣ មិថុនា ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួបសន្ទនា  ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Li Jiheng ៕