VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា
01/08/2016 10:27
(VOV)_នាថ្ងៃទី៣១ កក្កដា នៅទីក្រុង Yangon (ប្រទេសមីយ៉ាន់ម៉ា) ​ឧបនា​យករដ្ឋ​មន្ត្រីវៀតណាម លោក Vu Duc Dam បានមានជំនួបធ្វើកា​រជាមួយ​អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Henry Van Thio
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា (VOV)_នាថ្ងៃទី៣១ កក្កដា នៅទីក្រុង Yangon (ប្រទេសមីយ៉ាន់ម៉ា) ​ឧបនា​យក រដ្ឋ​មន្ត្រីវៀតណាម លោក Vu Duc Dam បានមានជំនួបធ្វើកា​រជាមួយ​អនុប្រធានាធិ បតីមីយ៉ាន់ម៉ា លោក Henry Van Thio ក្នុងឱកាសចូលរួមវេទិកា៖​ប្រទេសចំនួន៤-ទី មកដល់តែមួយ។ ​ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam បាន​អះ​អាងថា៖វៀតណាម វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព​ និងប្រពៃណីរវាងវៀត ណាមនិងមីយ៉ាន់ម៉ាក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ និងខំ​ប្រឹងប្រែងរួមជាមួយមីយ៉ាន់ ម៉ាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ខ្លាំងក្លា ស៊ីជំរៅនាពេលខាងមុខ នេះ។ ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam បាន​ស្នើអោយមីយ៉ាន់ម៉ា បន្តបង្ក លក្ខណះ ជួយឧបត្ថម្ភសហគ្រាសវៀតណាម វិនិ​យោគ ធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា និង វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមីយ៉ាន់ម៉ា ក្នុងវិស័យវៀតណាមមាន ឧត្តមភាព។ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Henry Van Thio ជឿជាក់ថា៖ ទំនាក់ ទំនងមិត្តភាពយូរអង្វែងវៀតណាម​និង​មីយ៉ាន់ម៉ា នឹងអភិវឌ្ឍន៍ខ្លាំងក្លា ហើយកាន់ តែបើកទូលាយលើគ្រប់វិស័យ។           ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី​ លោក Vu Duc Dam  និង​អនុប្រធានាធិ​ បតី​មីយ៉ាន់ម៉ា លោក Henry Van Thio បានអញ្ជើញចូលរួមពិធី​បើកសម្ពោធន៍ធនាគារ វិនិយោគនិងអភិវឌ្ឍន៍វៀតណាម ( BIDV) និង​បើកសម្ពោធន៍​សណ្ឋាគារ Melia – Hoang  Anh Gia Lai នៅទីក្រុង Yangon៕