ឧបនាយករដ្ឋមន្ត្រី Vu Van Ninh មានបទអន្តរាគមន៍នៅសន្និសីទអនាគតទ្វីបអាស៊ី
21/05/2015 07:06
(VOVworld)- សន្និសីទអនាគតទ្វីបអាស៊ីលើកទី២១ ដោយ ប្រធានបទ “ទ្វីបអាស៊ីក្រោយឆ្នាំ២០១៥៖ បណ្តាភារកិច្ចសម្រាប់សន្តិភាពនិង ភាពសម្បូរុងរឿងយូរអង្វែង”

ឧបនាយករដ្ឋមន្ត្រី Vu Van Ninh មានបទអន្តរាគមន៍នៅសន្និសីទ អនាគតទ្វីបអាស៊ី (រូបថតៈ asia.nikkei.com) (VOVworld)- សន្និសីទអនាគតទ្វីបអាស៊ីលើកទី២១ ដោយ ប្រធានបទ “ទ្វីបអាស៊ី ក្រោយឆ្នាំ២០១៥៖ បណ្តាភារកិច្ចសម្រាប់សន្តិភាពនិង ភាពសម្បូរុងរឿងយូរអង្វែង” ដោយសម្ព័នក្រុមហ៊ុនផ្សព្វផ្សាយ Nikkei និង មជ្ឈដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនរៀប ចំឡើង បានបើកជាផ្លូវការនាថ្ងៃទី២១ឧសភា ។ ចូលរួមសន្និសីទមានអគ្គលេខាធិ ការអាស៊ាន លោក Le Luong Minh រួមជាមួយថ្នាក់ដឹកនាំមកពីប្រទេសជាច្រើន។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមនិងមានបទ អន្តរាគមន៍។នៅវេទិការនេះ លោកVu Van Ninh បានអះអាងថា សន្និសីទអនាគត ទ្វីបអាស៊ីជាឱកាស ដើម្បីប្រទេសនានាក្នុងតំបន់ចែករំលែក និងពិភាគ្សាអំពីបណ្តា គោលដៅ អភិវឌ្ឍន៍ និងជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការដើម្បីទ្វីបអាស៊ី១សម្បូ រុងរឿង។ ទាក់ទិនដល់ជប៉ុន លោក Vu Van Ninh បានលើកច្បាស់ថា វៀតណាម គាំទ្រ ជប៉ុនក្នុងការខំប្រឹងប្រែងសហការយ៉ាងស្អិតរមួតជាមួយបណ្តាប្រទេសនៅ អាស៊ីអា គ្នេយ៍ តាមរយៈយន្តការសហប្រតិបត្តិការអាស៊ាន-ជប៉ុន អាស៊ាន+3 និង បណ្តាវេទិការ ផ្សេងៗទៀត។ លោក Vu Van Ninh សម្តែងក្តីជឿជាក់ថា នាពេល ខាងមុខ អាស៊ាននិង ជប៉ុននឹងបន្តការអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅថែមទៀត ដើម្បី ផលប្រយោជន៍របស់ភាគី ទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូរុងរឿង នៅទ្វីបអាស៊ី៕
Related
More




