ឧបនាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឲ្យ CNRP ចូលរួមរដ្ឋសភា
01/02/2014 08:45
(VOVworld) – នាថ្ងៃទី ៣១ មករា ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បាន អំពាវនាវឲ្យគណៈបក្សសង្គ្រោះជាតិ (CNRP) បញ្ឈប់ រាល់ការធ្វើបាតុកម្មនិងចូលរួមរដ្ឋសភា
.jpg)
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៣១ មករា ថ្លែងមតិក្នុងជំនួបជាមួយរដ្ឋលេខាធិការទទួល បន្ទុកកិច្ចការបរទេសនិងប្លុកសម្បូរុងរឿងរួមរបស់អង់គ្លេស លោក Hugo Swire នៅ រាជធានី ភ្នំ ពេញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានអំពាវនាវឲ្យគណៈបក្សសង្គ្រោះជាតិ (CNRP) បញ្ឈប់រាល់ការធ្វើ បាតុកម្មនិងចូលរួមរដ្ឋសភាប្រសិនបើគេចង់ពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោត ឬ ការរៀបចំការបោះឆ្នោតឡើងវិញ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹង ថា៖ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា រដ្ឋសភាមិនអាចរំសាយបានឡើយមុនពេលបញ្ចប់ អាណត្តិ ៥ ឆ្នាំ។ សំណូមពររបស់ភាគីប្រឆាំងអំពីការរៀបចំបោះឆ្នោតឡើងវិញឬ កំណែទម្រង់ការបោះឆ្នោតសុទ្ធតែត្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ដោយហេតុ នេះ ភាគីទាំង ២ ត្រូវដំណើរការចរចារអំពីបញ្ហានេះនៅរដ្ឋសភា។ លោក ហោ ណាំហុង បានសង្កត់ធ្ងន់ថា៖ គណៈបក្សកាន់អំណាច CPP ជានិច្ចកាលរងចាំការចរចារជាមួយ ភាគីប្រឆាំងអំពីបញ្ហាដែលភាគីទាំង ២ កំពុងខ្វែងគំនិត។រីឯខ្លួនវិញរដ្ឋលេខាធិការ អង់គ្លេសបានឲ្យងដឹងថា៖គណៈបក្សទាំង២ត្រូវពិភក្សាដើម្បីស្វែងរកដំណោះស្រាយ សន្តិវិធីសំរាប់ការខ្វែងគំនិត៕
Related






