ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Nguyen
09/05/2016 07:03
(VOVworld)-នាថ្ងៃទី៨ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី១៤

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតនៅខេត្ត Thai Nguyen (VOVworld)-នាថ្ងៃទី៨ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh រួមជាមួយបេក្ខជនសមាជិកសភានីតិកាលទី ១៤ចំនួន៣រូបទៀត នៅមណ្ឌលបោះឆ្នោត Thai Nguyen បានទៅជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Song Cong (ខេត្តThai Nguyen)។ ថ្លែងមតិនៅទី នេះ លោក Pham Binh Minh បានសង្កត់ ធ្ងន់ទៅលើភារកិច្ចសំខាន់ៗរបស់ប្រទេស ជាតិក្នុងដំណាក់កាលបច្ចុប្បន្ន ដូចជាកសាងនិង កែប្រែយន្តការសំដៅធ្វើសមា ហរណកម្មឲ្យស៊ីជម្រៅនិងដើម្បីប្រជាជនទាំងមូលអាចចូលរួម ក្នុងការអភិវឌ្ឍន៍ មាតុប្រទេស។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា នឹងបន្តការយកចិត្តទុក ដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ជួយខេត្ត ទីក្រុងនានាក្នុងនោះមានខេត្ត Thai Nguyen ឲ្យបង្កើនការផ្សព្វផ្សាយនូវសក្តានុភាព ប្រៀបខ្លាំងនិងទាក់ទាញការ វិនិយោគពី បរទេស។ លោក Pham Binh Minh ក៏បានផ្លាស់ប្តូរនិងដោះស្រាយ ចំពោះចម្ងល់និងសំណើរមួយចំនួន របស់អ្នកបោះឆ្នោតផងដែរ៕
Related






