VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.ប ស្តីពីការបង្ការប្រឆាំង HIV/AIDS
10/06/2016 10:15
(VOVworld)-សន្និសីទជាន់ខ្ពស់របស់អ.ស.បស្តីពីការបង្ការប្រឆាំងជំងឺ HIV/AIDS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនានៅទីស្នាក់ការអ.ស.ប
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.ប ស្តីពីការបង្ការប្រឆាំង HIV/AIDS
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ (VOVworld)-សន្និសីទជាន់ខ្ពស់របស់អ.ស.បស្តីពីការបង្ការប្រឆាំងជំងឺ HIV/AIDS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មិថុនានៅទីស្នាក់ការអ.ស.ប ប្រចាំនៅ ទីក្រុងញូវយ៉កអាមេរិកដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រ ទេសជាសមាជិកអ.ស.ប ប្រធានមហាសន្និបាតអ.ស.ប អគ្គលេខាធិការអ.ស.ប នាយកប្រតិបត្តិកម្មវិធីសហការរួមរបស់អ.ស.បទទួលបន្ទុកបញ្ហា HIV/AIDS និង តំណាងអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាច្រើនកុះករ។ ចូលរួមក្នុងសន្និ សីទនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក   Vu Duc Dam ។         ថ្លែងមតិនៅសន្និសីទ លោក Vu Duc Dam បានសង្កត់ធ្ងន់ទៅលើការងារ បង្ការ ប្រឆាំងនឹង HIV/AIDS ហើយចាត់ទុកនេះជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិ បាល វៀតណាម។ លោកឲ្យដឹងថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង រហូតមក ដល់ពេលនេះ អាសន្នរោគ HIV/AIDS នៅវៀតណាមត្រូវបានត្រួតពិនិត្យ ជាជំហានៗ ។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀត ណាមសន្យា យ៉ាងខ្លាំងក្លាថា នឹងរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការបង្ការប្រ ឆាំងនឹងជំងឺ  HIVនិងកំចាត់ចោល AIDS យ៉ាងឆាប់បំផុត៕