VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥
15/12/2016 10:15
(VOV)_នាថ្ងៃទី១៥ ខែ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ ស្ដីអំពីវៀតណាមវិទ្យាលើកទី៥ ដោយប្រធានបទ៖ អភិវឌ្ឍន៍ចីរភាពក្នុងសភាពការណ៍​ប្រែប្រួលនៅលើ​សកលទាំងមូល។ចូលរួមពិធីបើក មានអង្គ​សន្និសីទចំនួន២ពាន់៥រយនាក់ ក្នុងនិងក្រៅប្រទេស។ ខ្លឹមសារសិក្ខាសាលា
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥ (VOV)_នាថ្ងៃទី១៥ ខែ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរ ជាតិ ស្ដីអំពីវៀតណាមវិទ្យាលើកទី៥ ដោយប្រធានបទ៖ អភិវឌ្ឍន៍ចីរភាពក្នុងសភាព ការណ៍​ប្រែប្រួលនៅលើ​សកលទាំងមូល។ចូលរួមពិធីបើក មានអង្គ​សន្និសីទចំនួន២ពាន់ ៥រយនាក់ ក្នុងនិងក្រៅប្រទេស។ ខ្លឹមសារសិក្ខាសាលា បានប្រមូលផ្តុំទៅលើវិស័យជំនាញ ចំនួន៦ រួមមាន៖កិច្ចការបរទេស កិច្ចសហប្រិតបត្តិការនិងធ្វើសមាហរណកម្ម ប្រភព កម្លាំងវប្បធម៌ អប់រំ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបំរ៉ែបំរួលអាកាសធាតុ។  ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី  លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖           “ ក្នុងការអភិវឌ្ឍន៍លឿននេះ ​ប្រការសំខាន់បំផុតគឺត្រូវយកចិត្តទុកដាក់​ចំពោះ ​កក្តាធានាអភិវឌ្ឍន៍ចីរភាព។​ដើម្បី ទោះបីជាវៀតណាមមិនសម្បូរទៅដោយសម្ភារះ​ក្តី​  ប៉ុន្តែសម្បូរអំពីវប្បធម៌ ជាទឹកដីដែលប្រជាជនសុភមង្គល ជាតំបន់ដែល​ជនជាច្រើន នាក់ចងបានរស់នៅ។ ដើម្បីធ្វើបានប្រការនេះ យើងត្រូវមានគ្រឹះដ្ឋានវិទ្យាសាស្ត្ររួមជា មួយការវាយតំលៃនិងសំណើរមានចរិតលក្ខណះវិទ្យាសាស្ត្រ។”           ឧបនាយករដ្ឋមន្ត្រី  លោក Vu Duc Dam ក៏មានគោលបំណងថា៖​សហគមន៍ បណ្ដាអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវអំពីវៀតណាម បន្តមានសំណង​ស្រាវជ្រាវអំពីវៀតណាម  និងជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក ​រវាងជនវៀតណាមជាមួយប្រ ជាជាតិទាំងឡាយ៕