ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ AMM48
05/08/2015 09:09
Vovworld-នាថ្ងៃទី៤សីហានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី៤៨ (AMM48) នៅម៉ាឡេស៊ី

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាទ្វេភាគីនៅខាងក្រៅសន្និសីទ AMM48 (VOV) Vovworld-នាថ្ងៃទី៤សីហានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៨ (AMM48) នៅម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន WangYi។ នៅជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីការជំរុញនិងត្រៀមរៀបចំល្អ សំរាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេល ខាងមុខ។ ភាគីទាំងពីរបានផ្លាស់ប្ដូរដ៏ស្មោះត្រង់អំពីបញ្ហាសមុទ្រខាងកើត។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាមព្រួយបារម្ភចំពោះ សកម្មភាពបើកទូលាយសាងសង់កោះថ្មផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រខាង កើត។ នេះក៏ជាការយកចិត្តទុកដាក់របស់បណ្ដាប្រទេសអាស៊ានពីព្រោះបញ្ហា នេះជះឥទ្ធិពលផ្ទាល់ទៅលើការរក្សាសន្តិភាពស្ថិរភាពក្នុងដំបន់។ បណ្ដាប្រទេស អាស៊ានចង់មានទំនាក់ទំនងស្អាតស្អំជាមួយចិន។ រដ្ឋមន្ត្រី WangYi បានអះអាង ថាចិនត្រៀមខ្លួនជាស្រេចបន្តការជួបប្រាស្រ័យជាន់ខ្ពស់រវាងបក្សទាំងពីររដ្ឋទាំង ពីរបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរ មានបំណងពង្រីកយន្តការ សហប្រតិបត្តិការអាស៊ាន-ចិនក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត ក្នុងនោះមានសំណើរគ្រប់គ្រងហានិភ័យនៅសមុទ្រ។ មុននោះនៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសន័រវ៉ែក Boerge Brende ភាគីទាំង ពីរបានឯកភាពនាពេលខាងមុខបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដើម្បី នាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ិជម្រៅជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញអង្គភាពអាជីវកម្មន័រវ៉ែក ចូលរួមទីផ្សារវៀតណាម។ ភាគីទាំងពីរបានរួមចែករំលែកឯកភាពបង្កើនកិច្ច សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិការដំបន់និងអន្តរជាតិ។ ភាគីទាំងពីររួម ចែករំលែកការយកចិត្តទុកដាក់អំពីស្ថានភាពសមុទ្រខាងកើតសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ នៅជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកហោណាំហង លោក Pham Binh Minh អះអាង ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជិតខាងមិត្តភាពនិងសហប្រតិបត្តិការ ជាប្រពៃណីជាមួយកម្ពុជា។ ទាក់ទិនដល់បញ្ហាព្រំដែនវៀតណាម-កម្ពុជាលើមូលដ្ឋាន ទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើរភាំគីទាំងពីរស្វែងរកដំណោះស្រាយសំដៅដោះស្រាយបញ្ហានៅសេសសល់ ដើម្បីសំរេចការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោកដូចជាការយល់ដឹងរួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរដែលទទួលបាននាខែមិនាឆ្នាំ២០១៥។ នៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Albert del Rosario ភាគីទាំង ពីរបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីលើកទី៨។ ស្ដីពីស្ថានភាពដំបន់និងអន្តរជាតិ ភាគីទាំងពីរបានប្រមូលផ្ដុំផ្លាស់ប្តូរអំពីកិច្ច សហប្រតិបត្តិការអាស៊ាននិងបញ្ហាសមុទ្រខាងកើត៕
Related






