ឧបនាយរដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញបំពេញការងារនៅខេត្ត Quang Tri
27/02/2018 09:10
(VOVWORLD) -នាថ្ងៃទី២៦ខែកុម្ភៈ ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹក នាំគណៈ ប្រតិភូរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Tri ស្តីពីស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Tri នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរឲ្យក្រសួងស្ថាប័ន គប្បីណែនាំឲ្យតំបន់នានា បំពេញបែបបទ ដើម្បី ដាក់បញ្ចូនមណ្ឌលទេសចរណ៍សមុទ្រ Cua Tung-Cua Viet និងកោះ Con Co ទៅក្នុងគម្រោងការមេសម្រាប់ការអភិវឌ្ឍ។ ក្នុងថ្ងៃដដែល ឧបនា យករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទៅអុជធូបនៅឈាបនដ្ឋានយុទ្ធជនពលីជាតិផ្លូវលេខ៩ ឈាបន ដ្ឋានយុទ្ធជនពលីជាតិ Truong Son និងទស្សនាមូលដ្ឋានសុខាភិបាលនិងអប់រំនៅខេត្ត Quang Tri ផង ដែរ៕
Related
More





