ឧត្តមនាវីកងទ័ពជើងទឹកវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តី កងទ័ពជើងទឹកអាមេរិក
09/04/2015 10:38
(VOVworld) - នាព្រឹកថ្ងៃទី៩ មេសា នៅរដ្ឋធានីហា ណូយ ឧត្តមនាវី Nguyen Van Hien អនុរដ្ឋមន្រ្តីក្រសួង ការពារប្រទេសវៀតណាមនិងជាមេបញ្ជាការកងទ័ព ជើងទឹកវៀតណាម បានទទួលជួបសន្ទនាជាមួយរដ្ឋ មន្រ្តីកងទ័ពជើងទឹកអាមេរិកលោក Ray Mabusដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ឧត្តមនាវី Nguyen Van Hien (ខាងស្ដាំ)និងរដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិកលោក Ray Mabus (VOVworld) - នាព្រឹកថ្ងៃទី៩ មេសា នៅរដ្ឋធានីហាណូយ ឧត្តមនាវី Nguyen Van Hien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងជាមេបញ្ជាការកងទ័ពជើងទឹកវៀត ណាម បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិកលោក Ray Mabusដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ឧត្តមនាវី Nguyen Van Hien បាន អះអាងថា នាពេលកន្លងទៅ វៀតណាមនិងអាមេរិកមានការបោះជំហាន ថ្មីក្នុងវិស័យ សហប្រតិបតិ្តការការពារជាតិ ជាពិសេសគឺវិស័យកងទ័ពជើងទឹក ដែលមានគណៈ ប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក។រីឯខ្លួន វិញ លោក Ray Mabus មានគោលបំណងថា ក្រសួងការពារជាតិវៀតណាមនិង អាមេរិកបន្តបង្កលក្ខណៈងាយ ស្រួលដើម្បីកងទ័ពជើងទឹកនៃប្រទេសទាំង២មាន កិច្ចសហប្រតិបតិ្តការជាក់ស្ដែង មាន ប្រសិទ្ធភាពខ្ពស់ជាងទៀតលើវិស័យនានា ដូចជាហ្វឹកហាត់ ស្វែងរកជួយសង្គ្រោះ ធានា សន្តិសុខសុវត្ថិភាពខាងនាវាចរណ៍ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបតិ្តការរវាង កងទ័ពនៃប្រទេសទាំង២៕
Related






