VOV WorldVOV World
វាយប្រហារដោយគ្រាប់បែកបង្ហូរឈាមនៅអ៊ីរ៉ាក់
21/01/2014 08:35
(VOVworld)-នាថ្ងៃទី២០មករា នៅទីក្រុង Baghdad របស់អ៊ីរ៉ាក់ និងតំបន់មួយ ចំនួនបានកើតមានឡើង ការវាយប្រហារដោយគ្រាប់បែក
វាយប្រហារដោយគ្រាប់បែកបង្ហូរឈាមនៅអ៊ីរ៉ាក់
ទិដ្ឋភាពនៃការវាយប្រហារដោយគ្រាប់បែក១នៅអ៊ីរ៉ាក់ (រូបថតៈ CNN) (VOVworld)-នាថ្ងៃទី២០មករា នៅទីក្រុង Baghdad របស់អ៊ីរ៉ាក់ និងតំបន់មួយចំនួន បានកើតមានឡើងការវាយប្រហារដោយគ្រាប់បែកបណ្តាលឲ្យមនុស្ស ចំនួន ១៨ នាក់ត្រូវស្លាប់និងមនុស្ស៤០នាក់ផ្សេងទៀតរងរបួស។ តាមប្រភពព័ត៍មានពីបូលីស្ត មូលដ្ឋានឲ្យដឹងថា ការផ្ទុះគ្រាប់បែកនៅភាគខាងត្បូង របស់​ទីក្រុង Baghdad ជា កន្លែងមានជននិកាយ Sunny រស់នៅច្រើនបានបណ្តាល ឲ្យមនុស្សចំនួន៦នាក់ ត្រូវស្លាប់និង១៥នាក់ផ្សេងទៀតរងរបួស។ រហូតដល់សព្វថ្ងៃគ្មានក្រុមណាមួយ ទទួលខុសត្រូវចំពោះការវាយប្រហារពោលខាងលើឡើយ ប៉ុន្តែជនបះបោរនិកាយ Sunny មានទំនាក់ទំនងជាមួយបបណ្តាញ ភេរវកម្មអន្តរជាតិ Al-Qaeda ធ្លាប់ អនុវត្តន៍ការវាយប្រហារសំដៅទៅលើប្រជាជនស៊ីវិលនៅ​ទីក្រុង Baghdad ផងដែរ៕