VOV WorldVOV World
វេទិការបើកទូលាយ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត-បញ្ហាខាង គតិយុត្តនិងនយោបាយ»
07/09/2016 08:30
(VOVworld) – នាថ្ងៃទី ៦ កញ្ញា វេទិការបើកទូលាយដោយ ប្រធានបទ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត- បញ្ហាខាងគតិយុត្តិនិងនយោបាយ» បានប្រព្រឹត្តទៅនៅ ទីក្រុង Jakarta ឥណ្ឌូណេស៊ី។
វេទិការបើកទូលាយ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត-បញ្ហាខាង គតិយុត្តនិងនយោបាយ»
វេទិការបើកទូលាយ «សាលក្រមស្តីពីជំលោះលើសមុទ្រខាងកើត-បញ្ហាខាង គតិយុត្តនិងនយោបាយ» (VNA) (VOVworld) – នាថ្ងៃទី ៦ កញ្ញា វេទិការបើកទូលាយដោយប្រធានបទ «សាលក្រមស្តីពី ជំលោះលើសមុទ្រខាងកើត-បញ្ហាខាងគតិយុត្តិនិងនយោបាយ» បានប្រព្រឹត្តទៅនៅ ទីក្រុង Jakarta ឥណ្ឌូណេស៊ី។ គោលដៅនៃវេទិការលើកនេះ គឺសំដៅកំណត់ការជះឥទ្ធិ ពលនៃច្បាប់និងនយោបាយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅ ក្រុងឡេអេរ​ (ហូឡង់) ចំពោះឥណ្ឌូណេស៊ីនិងអាមេរិក ពិនិត្យមើលឋានៈរបស់ឥណ្ឌូ ណេស៊ីនិងអាមេរិកបន្ទាប់ពីសាលក្រមត្រូវបាននាំចេញ ការជះឥទ្ធិពលនៃបញ្ហា នេះទៅលើទំនាក់ទំនងរវាងប្រទេសនានាក្នុង តំបន់។ ថ្លែងមតិនៅទីនេះ អនុទី ប្រឹក្សានយោបាយនៃស្ថានទូតអាមេរិកប្រចាំនៅ ឥណ្ឌូណេស៊ី លោក Aaron Jensen  បានសម្តែងគោលបំណងថា៖ ភាគីទាក់ទិន នានាគប្បីប្រតិបត្តិតាមសាលក្រម របស់តុលការ ច្បាប់អន្តរជាតិ មិនធ្វើឲ្យស្ថាន ភាពស្មុគស្មាញថែមទៀត ព្រមទាំង  មិនយោធាភាវូបនីយកម្មបណ្ដាកោះជំលោះ នៅឡើយ។ លោក Aaron Jensen បានចាត់ទុកថា៖ ប្រទេសនានាគប្បីធានាការ​រក្សាសេរីភាពសន្តិសុខនាវាចរណ៍ លើសមុទ្រខាងកើត ដោយសារ នេះគឺជាផ្លូវ នាវាចរណ៍សំខាន់បំផុតលើពិភព លោក។         ខណៈដែលនោះ អង្គសន្និសីទបានចាត់ទុកថា៖ ការបញ្ជាក់គតិយុត្តរបស់  ចិនចំពោះបណ្ដាសិទ្ធិនាវាចរណ៍នៅសមុទ្រខាងកើតមិនរឹងមាំទេ ដោយសារ ចម្ងាយពីដីគោករបស់ចិនទៅដល់ដែនសុទ្រជំលោះអធិបតេយ្យភាពគឺឆ្ងាយ ជាងគេបើប្រៀបនឹងប្រទេសជិតខាងណាក៏ដោយ។ ចិនបានបង្ហាញនូវការ មិនសម ហេតុសមផលរបស់ខ្លួនក្នុងពេលប្រកាសអធិបតេយ្យភាពចំពោះ ៨០% ផ្ទៃដីលើ សមុទ្រខាងកើត ដោយមានខ្សែហៅថា «ផែនទី ៩ កំណត់» ឬ «ផ្លូវអណ្តាតគោ»។ អង្គសន្និសីទទាំងរូបនេះក៏បានថ្កោលទៅលើតួនីទី សំខាន់របស់ឥណ្ឌូណេស៊ីនៅ អាស៊ី-អាគ្នេយ៍ដែលអាចជះឥទ្ធិពលទៅលើ ប្រទេសះអាស៊ានផ្សេងៗទៀតចំពោះ បញ្ហាស្នូលក្នុងតំបន់។ សាលក្រមត្រូវ បានគោរព ហើយប្រទេសអាស៊ានទាំងអស់ គប្បីបង្កើនសាមគ្គីភាពសំដៅ ទទួលបានគោលដៅរួម៕