វេទិការអាជីវកម្មនិងវិនិយោគវៀតណាម-អ៊ីតាលី
23/04/2013 10:41
(VOVworld) – នាថ្ងៃទី ២២ មេសា “វេទិការអាជីវកម្មនិងវិនិយោគ វៀតណាម-អ៊ីតាលី” ត្រូវបានរៀបចំឡើងនៅទីក្រុង Florence តំបន់ Tuscany អ៊ីតាលី សំដៅ ឧទ្ទេសនាមអំពីឱកាសវិនិយោគចូលវៀតណាម ក៏ដូចជា ការតភ្ជាប់សហប្រតិ បត្តិការធ្វើអាជីវកម្មរវាងបណ្ដាអង្គភាព អាជីវកម្មនៃប្រទេសទាំង ២ ។

(VOVworld) – នាថ្ងៃទី ២២ មេសា “វេទិការអាជីវកម្មនិងវិនិយោគវៀតណាម-អ៊ីតាលី” ត្រូវបានរៀបចំឡើងនៅទីក្រុង Florence តំបន់ Tuscany អ៊ីតាលី សំដៅ ឧទ្ទេសនាមអំពី ឱកាសវិនិយោគចូលវៀតណាម ក៏ដូចជា ការតភ្ជាប់សហប្រតិ បត្តិការធ្វើអាជីវកម្ម រវាងបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ ។ ថ្លែងមតិនៅ វេទិការនេះ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ ដោយមានបរិយាកាសនយោបាយ-សង្គម ស្ថិរភាព វិនិយោគជិតស្និត ប្រភពធនធាន មនុស្សសម្បូបែប វៀតណាមគឺទីកន្លែង វិនិយោគទាក់ទាញនិងទំនុកទុកចិត្តនាបច្ចុប្បន្ន ។ ក្រៅពីនោះ វៀតណាមកំពុងបង្កើតឱកាសវិនិយោគដ៏ធំធេងសំរាប់បណ្ដាវិនិយោកិន អ៊ីតាលីលើវិស័យកសាងហេដ្ឋរចនាសម្ព័នសេដ្ឋកិច្ចតាមរូបសណដ្ឋានកិច្ចសហប្រតិ បត្តិការសាធារណៈ- ឯកជន (TPP)។ អនុរដ្ឋមន្ត្រីការបរទេស Nguyen Phuong Nga បាន អះអាងថា៖ ដោយមានគោលនយោបាយទាក់ទាញការវិនិយោគនិងបង្កលក្ខណៈងាយ ស្រួល សំរាប់បណ្ដាវិនិយោកិនបរទេសរបស់វៀតណាម បណ្ដាអង្គភាពអាជីវកម្មអ៊ីតាលី និងតំបន់ Tuscany នឹងបន្តទទួលបានការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម៕ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Phuong Nga (Image: Vietnamplus+)
Related
More




