វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥
14/05/2015 10:38
Vovworld-នាព្រឹកថ្ងៃទី១៤ឧសភានៅក្រុងហាណូយវេទិការ អង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥ត្រូវ បានរៀបចំឡើង

វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥ (VOV) Vovworld-នាព្រឹកថ្ងៃទី១៤ឧសភានៅក្រុងហាណូយវេទិការអង្គភាពអាជីវកម្ម អភិវឌ្ឍន៍ដ៏ចីរភាពវៀតណាម២០១៥ត្រូវបានរៀបចំឡើង។ ថ្លែងមតិនៅវេទិការនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិទទួល បន្ទុកការអភិវឌ្ឍន៍ដ៏ចីរភាពនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងបានសង្កត់ធ្ងន់ ទៅលើកិច្ចសន្យារបស់រដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភសហគមន៍អង្គភាពអាជីវកម្ម កែលំអរទិន្នផលកំលាំងប្រកួតប្រជែងនិងអភិវឌ្ឍន៍ដ៏ចីរភាព។ តាមលោក Vorapong នាយកទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាលដំបន់អាស៊ី-អាគ្នេយ៍និងជាសហប្រធាន ក្រុមប្រឹក្សាអង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាមថា៖ “នាពេលខាងមុខដើម្បីជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ដ៏ចីរភាព យើងត្រូវ អភិវឌ្ឍន៍នូវឧបករណ៍វាស់វែងមួយដើម្បីកត់ទុកការខំប្រឹងប្រែងរបស់អង្គភាព អាជីវកម្មក្នុងដំណើរការអភិវឌ្ឍន៍អង្គភាពអាជីវកម្មដ៏ចីរភាពជាងទៀត។ ហេតុនេះ ហើយ ក្រុមប្រឹក្សាអង្គភាពអាជីវកម្មដើម្បីការអភិវឌ្ឍន៍ដ៏ចីរភាពវៀតណាមបានដាក់ ផែនការកសាងក្រុមសន្ទស្សន៍អង្គភាពអាជីវកម្មអភិវឌ្ឍន៍ដ៏ចីរភាពរួមមានបទដ្ឋាន ដែលសមស្របនឹងស្ថានភាពនយោបាយនិងសង្គមវៀតណាមក៏ដូចជាទម្លាប់ អន្តរជាតិសំរាប់ភាគីទាក់ទិននានា៕”
Related






