វេទិការយុវវ័យដោយប្រធានបទ”ជំនាន់បន្ត”ប្រារព្វឡើងនៅទីក្រុងហូជីមិញ
13/05/2015 09:48
(VOVworld) - នាថ្ងៃទី១២ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ទស្សនាវដ្ដី Forbes វៀតណាម បានរៀបចំព្រឹត្តិការណ៍ Under 30 Summit (វេទិការជំនាន់ វ័យក្មេង)ក្រោមប្រធានបទ “ជំនាន់បន្ត”

អ្នកចម្រៀង Katy Perry ថ្លែងមតិនៅវេទិការ (រូបថត៖thethaovanhoa.vn) (VOVworld) - នាថ្ងៃទី១២ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ទស្សនាវដ្ដី Forbes វៀតណាមបានរៀបចំព្រឹត្តិការណ៍ Under 30 Summit (វេទិការ ជំនាន់វ័យក្មេង)ក្រោមប្រធានបទ “ជំនាន់បន្ត” ដោយមានការចូលរួមរបស់មនុស្ស ចំនួន៨០០នាក់ដែលជាអាជីវករវ័យក្មេង សិល្បៈករសិល្បៈការិនី អ្នកវិទ្យាសាស្ត្រ សកម្មជនសង្គម អ្នកជំនាញការនិងនិស្សិត។វេទិការនេះក៏ទាក់ទាញការចូលរួម របស់បណ្ដាវាគ្មិនដែលជាអាជីវករវៀតណាមនិងអន្តរជាតិ អ្នកដឹកនាំវ័យក្មេងជា ពិសេសគឺលោកស្រី Ton Nu Thi Ninh អតីតអនុប្រធាន គណៈកម្មាធិការកិច្ចការបរ ទេសនៃរដ្ឋសភាវៀតណាមនិងជាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអឺរ៉ុប លោក Truong Gia Binh អ្នកបង្កើតនិងជាប្រធានសម្ព័ន្ធ ក្រុមហ៊ុន FPT និងអ្នកច្រៀង អ្នកនិពន្ធល្បីឈ្មោះលើពិភពលោក Katy Perry អតីតសមាជិកក្នុងនបញ្ជីឈ្មោះ 30 Under 30 របស់អាមេរិក។តាមបណ្ដាសម័យ ពិភាគ្សា បទសុន្ទរកថា និងបទ សម្ភាសន៍លើឆាក វាគ្មិននិងអ្នកដឹកនាំទាំងឡាយ បានរួមគ្នាចែករំលែកអំពីរាល់ ឱកាសនិងការសាកល្បងចំពោះជំនាន់វ័យក្មេង ក៏ដូចជារាល់សុបិន្តនិងគោលដៅ របស់ពួកគេផងដែរ៕
Related






