វេទិកាសារព័ត៌មាននិងអង្គភាពអាជីវកម្មនាសម័យធ្វើសមាហរណកម្ម
10/06/2016 10:13
(VOVworld)-នាព្រឹកថ្ងៃទី១០មិថុនានៅទីក្រុងហាណូយ សមាគមអ្នកកាសែត វៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម

វេទិកាទាក់ទាញការចូលរួមរបស់អ្នកកាសែតនិងអង្គភាពអាជីវកម្មជាច្រើនកុះករ (VOVworld)-នាព្រឹកថ្ងៃទី១០មិថុនានៅទីក្រុងហាណូយ សមាគមអ្នកកាសែត វៀតណាមបានរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម រៀបចំវេទិកាដោយប្រធានបទ “សារព័ត៌មាននិងអង្គភាពអាជីវកម្មនាសម័យធ្វើ សមាហរណកម្ម”។ ថ្លែងមតិនៅទីនេះ ប្រធានសមាគមន៍អ្នកកាសែតលោក Thuan Huu បានអះអាងថា៖ “អង្គភាពអាជីវកម្មត្រូវការកាសែតផ្សព្វផ្សាយនិងផ្តល់ព័ត៌មានបម្រើផលិតកម្ម អាជី វកម្ម។តាមនោះ ផ្សព្វផ្សាយនូវព័ត៌មាន ពាណិជ្ជសញ្ញា ផលិតកម្ម សេវាកម្មរបស់ ខ្លួន ក្នុងបំណងលើកទឹកចិត្តនូវផលិតផលពលកម្មកែច្នៃ។ ផ្ទួយទៅវិញ សារព័ត៌ មានក៏បានចាត់ទុកអង្គភាពអាជីវកម្មនិងអាជីវករជាប្រធានបទសម្បូរបែប និងជា ប្រភពបំផុសអារម្មណ៍និពន្ធដែរ។ មិនត្រឹមតែប៉ុណ្ណោះ អង្គភាពអាជីវកម្មថែមទាំងជា ប្រភពជួយឧបត្ថម្ភហិរញ្ញវត្ថុនិងមិនអាចខ្វះបានឡើយសម្រាប់សកម្មភាពរបស់ ស្ថាប័នសារព័ត៌មាននានាទៀតផង”។ ថ្លែងមតិក្នុងវេទិកា អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានចាត់ ទុកថា ក្នុងនិន្នាការថ្មី ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគមន៍ អង្គភាពអាជី វកម្ម ក្រៅពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់អង្គភាពអាជីវកម្ម នោះ នៅមានតួនាទី សំខាន់របស់ស្ថាប័នសារព័ត៌មានដែរ។តាមនោះ ត្រូវជម្រុញ ទំនាក់ទំនងផ្សាភ្ជាប់ថែម ទៀតរវាងអង្គភាពអាជីវកម្មជាមួយស្ថាប័នសារព័ត៌មាន រួមចំណែកចូលក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕
Related






