វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគវៀតណាម-ឥណ្ឌូនេស៊ី
13/06/2013 10:00
(VOV)_នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីក្រុងហូជីមិញ (វៀតណាម) ស្ថានទូតឥណ្ឌូនេស៊ីបានរួមសហការជាមយយសភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមរៀបចំ វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ឥណ្ឌូនេស៊ី-វៀតណាម លើកទី២។
(VOV)_នាព្រឹកថ្ងៃទី ១៣ មិថុនា នៅទីក្រុងហូជីមិញ (វៀតណាម) ស្ថានទូតឥណ្ឌូ នេស៊ីបានរួមសហការជាមយយសភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមរៀប ចំ វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ឥណ្ឌូនេស៊ី-វៀតណាម លើកទី២។ចូលរួមវេទិកាលើកនេះ ដំណាងនៃអង្គភាពអាជីវកម្មវៀតណាមនិងឥណ្ឌុ នេស៊ីចំនួន ២៥០អង្គភាព បានប្រមូលផ្តុំពិភាក្សាអំពី យថាទស្សន៍សហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបណ្ដាការខំប្រឹងប្រែងដើម្បីឆ្ពោះទៅការអនុវត្តកម្ម វិធីធ្វើ សកម្មភាពរួម វៀតណាមនិងឥណ្ឌុនេស៊ី។ ពិសេស ភាគីទាំងពីរខំប្រឹងប្រែងទ ទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្មចំនួន ៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៥។ លោក Mayerfas ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានអោយដឹងថា÷ “ វេទិកាលើកនេះ ជាឱកាសដើម្បីអង្គភាពអាជីវកម្មនៃភាគីទាំងពីរជួបជាមួយគ្នា បើកទូលាយទំនាក់ទំនង ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការថ្មីផ្សេងៗ ពីនោះ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បង្កើនឱកាសវិនិយោគរវាងប្រទេស ទាំងពីរ ។ទន្ទឹមនឹងនោះ ទាក់ទាញភ្ញៀវទេសចរណ៍វៀតណាមទៅទស្សនាឥណ្ឌូនេ ស៊ីនិងផ្ទុយទៅវិញទៀតផង៕” វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគវៀតណាម-ឥណ្ឌូនេស៊ី(TTXVN)
Related






