វេទិកាសហប្រតិបត្តិការអន្តរជាតិ Aichi – Nagoya ជាមួយបណ្ដាប្រទេសអាស៊ាននៅជប៉ុន
10/02/2017 07:04
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ កុម្ភៈ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong រួមជាមួយបណ្ដាតំណាង នៃស្ថាន ទូតប្រទេសជាសមាជិកអាស៊ាននានាបានទៅបំពេញ ទស្សនកិច្ចនៅខេត្ត Aichi និងអញ្ជើញចូលរួមវេទិកា សហប្រតិបត្តិការអន្តរជាតិ Aichi-Nagoya ជាមួយ បណ្ដាប្រទេសអាស៊ាន។

វេទិកាសហប្រតិបត្តិការអន្តរជាតិ Aichi – Nagoya ជាមួយបណ្ដាប្រទេសអាស៊ាននៅជប៉ុន (VNA) (VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ កុម្ភៈ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong រួមជាមួយបណ្ដា តំណាង នៃស្ថានទូតប្រទេសជាសមាជិកអាស៊ាននានាបានទៅបំពេញ ទស្សនកិច្ចនៅខេត្ត Aichi និងអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការ អន្តរជាតិ Aichi-Nagoya ជាមួយបណ្ដាប្រទេសអាស៊ាន។ តំណាងនៃមជ្ឈដ្ឋាន សហគ្រិនតំបន់ខេត្ត Aichi និងតំបន់ Chubu (ជប៉ុន) ចំនួន ១៥០ រូបបាន ចូលរួមវេទិការនេះ។ ថ្លែងមតិនៅ ពិធីបើកវេទិកា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា៖ ប្រទេស អាស៊ានទាំងអស់គោរពរទំនាក់ទំនងសហប្រ តិបត្តិការដៃគូយុទ្ធសាស្ត្រ ជាមួយជប៉ុនយ៉ាងខ្លាំងហើយនាបច្ចុប្បន្នជប៉ុនបានក្លាយទៅជា ដៃគូ ពាណិជ្ជកម្មនិងវិនិយោគផ្ទាល់ធំទី ២ របស់អាស៊ាន។ លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ទៅលើសក្តានុភាពរបស់វៀតណាមដែលសហគមន៍ អន្តរជាតិវាយតំលៃខ្ពស់ដូចជា៖ មានស្ថិរភាពខាងនយោបាយ សេដ្ឋកិច្ច សង្គម ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅជាទីផ្សារធំដោយមានចំនួនប្រ ជាជនវ័យក្មេងនិង ប្រភពធនធានមនុស្សមានគុណភាព។ ជាពិសេស បណ្ដាអង្គសន្និសីទយកចិត្ត ទុកដាក់និងស្រុះចិត្តគំនិតអំពីការប្តេជ្ញាចិត្ត ខ្លាំងក្លារបស់បក្សរដ្ឋវៀតណាមក្នុងការ កែលំអរបរិយាកាសអាជីវកម្មកាន់ តែតម្លាភាពនិងបើកចំហរនៅវៀតណាម ក្នុងនោះ មានការកសាងរដ្ឋា ភិបាលស្ថាបនានិងច្នៃប្រឌិតដើម្បីបំរើប្រជាជននិង មជ្ឈដ្ឋានសហគ្រិន។ នៅខាងក្រៅវេទិការ សម្ព័ន្ធសមាគមសេដ្ឋកិច្ច Chubu បានរៀបចំបទ សម្ភាសស្តីពីទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុនជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong ផងដែរ៕
Related






