វេជ្ជបណ្ឌិតត្រូវជាទីពឹងផ្អែករបស់អ្នកជំងឺ
25/02/2014 10:01
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៥៩នៃទិវាវេជ្ជបណ្ឌិតវៀតណាម (ទី២៧កុម្ភៈ) នាព្រឹកថ្ងៃទី២៥កុម្ភៈ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ចើញមកជូនពរចលនាសមូហភាពវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីពេទ្យ Bach Mai ហាណូយ។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ចើញមកជូនពរចលនា សមូហភាពវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីពេទ្យ Bach Mai ហាណូយ។ (VOV) Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៥៩នៃទិវាវេជ្ជបណ្ឌិតវៀតណាម (ទី២៧ កុម្ភៈ) នាព្រឹកថ្ងៃទី២៥កុម្ភៈ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន អញ្ចើញមកជូនពរចលនាសមូហភាពវេជ្ជបណ្ឌិតគ្រូពេទ្យនៃមន្ទីពេទ្យ Bach Mai ហាណូយ។ ថ្លែងមតិនៅពិធី ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានអះអាងថា បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលកត់សម្គាល់វាយតំលៃខ្ពស់ការខំប្រឹងប្រែងនិង លទ្ធផលនៃផ្នែកសុខាភិបាល។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរថា៖ “ក្នុងរយៈពេលខាងមុខ ផ្នែកសុខាភិបាលទាំងមូលបន្តផ្លាស់ប្តូរថ្មី អាទិភាព សុខាភិបាលទុកបំរុង ពង្រឹងបណ្ដាញសុខាភិបាលមូលដ្ឋានលើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺសំរាប់ប្រជាជន ជំរុញសង្គមបនីយកម្ម។ កម្មភិបាលសុខាភិបាលត្រូវរៀនសូត្រលើកកំពស់ឯកទេសសិលធម៍ការទទួលខុសត្រូវខិតខំប្រឹងប្រែងជា មួយប្រជាជន។ អនុវត្តល្អពាក្យទូន្មានរបស់លោកប្រធានហូជីមិញ គ្រូពេទ្យដូចជា អ្នកម្ដាយ៕”
Related






