VOV WorldVOV World
វេណេហ្ស៊ុយអេឡាជាប់ឆ្នោតឡើងវិញចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
29/10/2015 08:52
(VOVworld) - អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Jorge Arreaza នាថ្ងៃ ទី២៨ តុលា បានវាយតំលៃ ខ្ពស់ចំពោះការដែលសហគមន៍អន្តរជាតិបោះឆ្នោត អនុម័តឲ្យប្រទេសនេះជាប់ឆ្នោតឡើងវិញចូលក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ (អ.ស.ប)។
វេណេហ្ស៊ុយអេឡាជាប់ឆ្នោតឡើងវិញចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Jorge Arreaza (រូបថត៖maduradas.com) (VOVworld) - អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Jorge Arreaza នាថ្ងៃទី២៨  តុលា បានវាយតំលៃខ្ពស់ចំពោះការដែលសហគមន៍អន្តរជាតិបោះឆ្នោតអនុម័តឲ្យ ប្រទេសនេះជាប់ឆ្នោតឡើងវិញចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប)។រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡា លោក Delcy Rodriguez  បានវាយតំលៃខ្ពស់ចំពោះការដែល ប៉ាណាម៉ានិង អេក្វាឌ័រត្រូវបានជ្រើសតាំងចូល ស្ថាប័ននេះជាលើកដំបូងផងដែរ ហើយចាត់ទុកនេះជា ឱកាសដើម្បីប្រទេសអាមេ រិកឡាទីននានាឆ្លុះបញ្ចាំងការពិតអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ចេញទៅពិភព លោក។ក្នុងការបោះឆ្នោតលើកនេះ តំបន់អាមេរិកឡាទីន មានតំណាង៨ជាប់ឆ្នោត ចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប រួមមាន បូលីវី គុយបា អែល សាលវ៉ាឌ័រ ម៉ិកស៊ិក ប៉ារ៉ាហ្គាយ វេណេហ្ស៊ុយអេឡា អេក្វាឌ័រនិង ប៉ាណាម៉ា៕