VOV WorldVOV World
វេណេស៊ុយអេឡាអំពាវនាវឲ្យអាមេរិកលុបចោលអនុក្រិតដែលហៅ Caracas ថាគំរាមកំហែងសន្តិសុខ
09/04/2015 10:27
(VOVworld)-រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក្នុងជំនួបជាមួយទីប្រឹក្សា ជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក
វេណេស៊ុយអេឡាអំពាវនាវឲ្យអាមេរិកលុបចោលអនុក្រិតដែលហៅ Caracas ថាគំរាមកំហែងសន្តិសុខ
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez  (រូបថតៈ AP) (VOVworld)-រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Thomas Shannon នៅ ទីក្រុងCaracas នាថ្ងៃទី៨មេសា បានអំពាវនាវឲ្យអាមេរិក លុប​ចោលអនុក្រិតនីតិប្រតិបត្តិដែលហៅប្រទេសអាមេរិកខាងត្បូងនេះ ជាការ គំរាម​កំហែងសន្តិសុខជាតិចំពោះអាមេរិក។ លោក Thomas កំពុងបំពេញទស្សន កិច្ច ជាផ្លូវការនៅវេណេស៊ុយអេឡាក្នុងរយៈពេល៣ថ្ងៃ ពីថ្ងៃទី៧ដល់ទី៩មេសា  ដើម្បីជួបជាមួយ ប្រធានា​ធិបតេយ្យលោក Nicolas Maduro មុននឹងសន្និសីទ កំពូលទ្វីបអាមេរិកដែលបានបើកក្នុងថ្ងៃទី ១០មេសានៅ Panama ។ តាមផែន ការប្រធានាធិបតីអាមេរិកលោក Barack Obama និងសមភាគីវេណេស៊ុយអេឡា នឹងមានជំនួបសន្ទនានៅសន្និសីទលើក នេះ៕