Vietnam Airlines បើកផ្លូវហោះហើរហាណូយ (វៀតណាម) – Haneda (ជប៉ុន)
02/07/2014 07:11
(VOVworld) – នារសៀលថ្ងៃទី ១ កក្កដា ក្រុមហ៊ុន អាកាសចរណ៍ជាតិវៀតណាម Vietnam Airlines (VNA) បានបើកផ្លូវហោះហើរ ហាណូយ (វៀតណាម) – Haneda (ជប៉ុន)។
Vietnam Airlines បើកផ្លូវហោះហើរហាណូយ (វៀតណាម) – Haneda (ជប៉ុន) (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ១ កក្កដា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines (VNA) បានបើកផ្លូវហោះហើរ ហាណូយ (វៀតណាម) – Haneda (ជប៉ុន)។ នេះគឺជាផ្លូវហោះហើរទី ៩ ពីវៀតណាមដល់ព្រលាន យន្តហោះអន្តរជាតិ Haneda នៅរដ្ឋធានីតូក្យូរបស់ជប៉ុន។ ខ្សែជើងហោះហើរថ្មីនេះនឹង ត្រូវបានធ្វើ អាជីវកម្មចំនួន ៧ ជើងក្នុងមួយសប្តាហ៍។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung បានឲ្យដឹងថា៖ ការបើកផ្លូវ ហោះហើរពោលខាងលើបានបង្ហាញជាក់ស្តែងនូវទំនាក់ទំនងមិត្តភាព ល្អប្រសើរវាងវៀតណាមនិងជប៉ុន។ កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរ ណ៍នៃ ប្រទេសទាំង ២ រួមចំណែកដ៏ធំធេងក្នុងសមិទ្ធិនៃខឿនសេដ្ឋកិច្ចរបស់ វៀតណាមនិង ជប៉ុន។ តាមផែនការ VNA នឹងបន្តបើកផ្លូវហោះហើរ Narita (ជប៉ុន) - Da Nang (វៀត ណាម) ដោយមានជើងចំនួន ៤ ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ១៦ កក្កដា៕
Related




