VOV WorldVOV World
វៀតណាម-ឆែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់
12/04/2017 11:40
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណៈរដ្ឋឆែក នាព្រឹកថ្ងៃទី១១ មេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បាន អញ្ជើញជួបសន្ទនាជាមួយប្រធាន គណៈបក្សកុម្មុយនីស្ត Czech-Morava និងជាអនុប្រធានសភាជាន់ទាបលោក Voj Tech Fillip។
វៀតណាម-ឆែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់ គណៈបក្សកុម្មុយនីស្ត Czech-Morava (រូបថត៖VOV) (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែក នាព្រឹកថ្ងៃទី១១ មេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញជួបសន្ទនាជាមួយប្រធានគណៈ បក្សកុម្មុយនីស្ត Czech-Morava និងជាអនុប្រធានសភាជាន់ទាបលោក Voj Tech  Fillip។នៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ ចំពោះការគាំទ្ររបស់គណៈបក្សកុម្មុយនីស្ត Czech-Morava សំរាប់គោលជំហររបស់ សភានិងរដ្ឋាភិបាលឆែកក្នុងការបង្កើនទំនាក់ទំនងជា មួយវៀតណាម។លោកស្រី  Nguyen Thi Kim Ngan សង្កត់ធ្ងនថា វៀតណាម យកចិត្តទុកដាក់ពិសេសដល់ការ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយមិត្តភក្តិ ប្រពៃណីនៅតំបន់អឺរ៉ុប ក្នុងនោះមាន សាធារណៈរដ្ឋឆែក ព្រមទាំងគាំទ្រការបង្កើន ទំនាក់ទំនងរវាងបក្សកុម្មុយនីស្ត វៀតណាមនិងគណៈបក្សកុម្មុយនីស្ត Czech- Morava ដោយចាត់ទុកនេះជា កាណាល់ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីដ៏ សំខាន់និងជាទ្រព្យសម្បត្តិដ៏ ថ្លៃថ្លារវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនីស្ត Czech-Morava លោក Voj Tech Fillip  សង្កត់ធ្ងន់ថា នាពេលខាងមុខនេះនឹងប្រព្រឹត្តទៅដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ ប្រធានាធិបតីឆែកនៅវៀតណាម។ព្រឹត្តិការណ៍នេះនឹងបើកចេញទិសដៅថ្មីក្នុង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមនានានៃសាធារណៈរដ្ឋឆែក (រូបថត៖VOV) នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាសេដ្ឋកិច្ចឆែក សមាគម Top Czech ១០០ និងអង្គភាពអាជីវកម្មស្រាបៀរឆែក។នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី  Nguyen Thi Kim Ngan ចាត់ទុកថា នេះជាអង្គភាពដ៏សែនសំខាន់ដើម្បីជំរុញទំនាក់ ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។លោកស្រីប្រធាន រដ្ឋសភាមានគោលបំណងថា អង្គភាពពោលខាងលើនឹង អំពាវនាវឲ្យសហគ្រាស ឆែកមកវិនិយោគសហប្រតិបតិ្តការផលិតកម្មនិងធ្វើអាជីវកម្មនៅវៀតណាម។ អនុប្រធានសភាសេដ្ឋកិច្ចឆែកលោក Borivoj Minar អះអាងថា បណ្ដាសហ គ្រាសឆែកត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិត កម្មមុខទំនិញដែលឆែកមានឧត្តមភាព។មជ្ឈដ្ឋានសហគ្រាសឆែកមានគោល បំណងថា វៀតណាមនឹងជាស្ពានតភ្ជាប់រវាងឆែកជាមួយទីផ្សារផ្សេងទៀតនៅ ក្នុងតំបន់អាស៊ី៕