វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
07/09/2016 10:09
(VOV)_បន្ទាប់ពីពិធីបើកសន្និសីទកំពូលអាស៊ាន ទី២៨-២៩ នារសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Durterte ។
.jpg)
វៀតណាម-ហ្វីលីពីនអះអាងថា៖យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី (VOV)_បន្ទាប់ពីពិធីបើកសន្និសីទកំពូលអាស៊ាន ទី២៨-២៩ នារសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Durterte ។ នៅ ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិ បត្តិការដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងហ្វីលីពីន ហើយសម្ដែងនូវការពេញចិត្តចំពោះ ជំហានអភិវឌ្ឍន៍ខ្លាំងក្លា របស់ប្រទេសទាំងពីរ លើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបក៏ បានអះអាងនូវសារសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ជំរុញកិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ នាឆ្នាំ ១៩៨២៕
Related






