VOV WorldVOV World
វៀតណាម-ជប៉ុនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ
15/09/2015 08:57
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាថ្ងៃទី១៥ កញ្ញា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន។
វៀតណាម-ជប៉ុនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ
វៀតណាម-ជប៉ុនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ (VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាថ្ងៃទី១៥ កញ្ញា អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន។ នេះគឺជា​សកម្មភាពមួយ  ក្នុងចំណោមសកម្មភាពកិច្ចការបរទេសដ៏សែនសំខាន់របស់វៀតណាម ក្នុងឆ្នាំ  ២០១៥ ដើម្បីម្ចាស់ការអនុវត្តគោលមាគា៍កិច្ចការបរទេសប្រកប​ដោយឯករាជ្យ  ម្ចាស់ការ ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម និងជំរុញទំនាក់ទំនង រវាងវៀតណាមជាមួយដៃគូធំៗ ស៊ីជំរៅថែមទៀត។ នៅជប៉ុន អគ្គ​លេខាបក្ស  Nguyen Phu Trong នឹងមានជំនួបសន្ទនា ជាមួយព្រះមហាក្សត្រ ​នាយករដ្ឋមន្ត្រី Shinzo Abe ថ្នាក់ដឹកនាំរដ្ឋសភា​ អង្គភាពអាជីវកម្ម និង​គណបក្ស​ផ្សេងៗ​នៅជប៉ុន។  តាមនោះ ជំរុញទំនាក់ទំនង៖​ដៃគូយុទ្ធសាស្ត្រទូលំទូលាយ ​និងស៊ីជំរៅ វៀតណាម -ជប៉ុន ដើម្បីសន្តិភាព និងសម្បូររុងរឿងនៅទ្វីបអាស៊ី។