VOV WorldVOV World
វៀតណាម-ជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ
15/01/2014 08:08
(VOVworld) - ក្នុងឆ្នាំ ២០១៣ ទីក្រុងហូជីមិញបាន សហការជាមួយតំបន់មួយចំនួនរបស់ជប៉ុនក្នុងការ រៀបចំ សន្និសីទសិក្ខាសាលាពន្លឿនវិនិយោគរវាង អង្គភាពអាជីវកម្មនៃប្រទេសទាំង ២។
វៀតណាម-ជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ
វៀតណាម-ជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ (Image: Vietnam+) (VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Ehime (ជប៉ុន) លោក Tokihiro Nakamura ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅទីក្រុង ហូជីមិញ (វៀតណាម) នារសៀលថ្ងៃទី ១៤ មករា ប្រធានគណៈកម្មាធិការ​ ប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៣  ទីក្រុងហូជីមិញបានសហការជាមួយតំបន់មួយចំនួនរបស់ជប៉ុនក្នុងការរៀបចំ សន្និសីទសិក្ខាសាលាពន្លឿនវិនិយោគរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង ២។ នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មធុនមជ្យមនិងតូចចំនួន ១៥០ ពាន់កំពុងធ្វើ អាជីវកម្មនៅទីក្រុងហូជីមិញ។ ដោយហេតុនេះ កិច្ចសហប្រតិបត្តិការរវាងទីក្រុង ជាមួយខេត្ត Ehime គឺជាលក្ខណៈដើម្បីអង្គភាពអាជីវកម្មរបស់វៀតណាមស្វែង យល់ស្រាវជ្រាវរៀនសូត្រនិងសហប្រតិបត្តិការលើវិស័យនានាដែលខេត្ត Ehime មានសក្តានុភាព៕