VOV WorldVOV World
វៀតណាម-កម្ពុជាចេញសេចក្តីថ្លែងការណ៍រួម
21/12/2016 11:45
(VOVworld)-នាថ្ងៃទី២១ធ្នូ វៀតណាមនិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម ក្នុង ឱកាសដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា
វៀតណាម-កម្ពុជាចេញសេចក្តីថ្លែងការណ៍រួម
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (រូបថតៈ vtc.vn) (VOVworld)-នាថ្ងៃទី២១ធ្នូ វៀតណាមនិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម ក្នុង  ឱកាសដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច  តេជោហ៊ុនសែន ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៦។ សេចក្តីថ្លែងការណ៍នេះ បានលើកច្បាស់ថា ក្នុងអំឡុងពេលនៅវៀតណាម នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែនបានជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc ជួបសម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan  ព្រមទាំងអញ្ជើញទៅទស្សនានៅទីក្រុងហូជីមិញនិង ខេត្ត Dong Nai ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃប្រទេស ទាំងពីរបានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣  គឺ: ទី១ កិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌ  រវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយរាជរដ្ឋាភិបាលព្រះរាជា ណាចក្រកម្ពុជា ទី២គឺកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត រវាងរដ្ឋាភិបាលសាធារណ រដ្ឋសង្គមនិយមវៀតណាមជាមួយព្រះរាជាណាចក្រកម្ពុជា និងទី៣គឺកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិវៀតណាមជាមួយក្រសួង ធម្មការនិងសាសនាកម្ពុជា។       ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពចាត់ទុកដា ការពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាព សហប្រតិបត្តិការវៀតណាម-កម្ពុជាមានអត្ថន័យសំខាន់ពិសេស ចំពោះ ប្រទេសទាំងពីរ គោរព្ធឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី និង មិនជ្រៀត ជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ជាពិសេស មិនអនុញ្ញត្តឲ្យ អនុភាព អមិត្តណាមួយប្រើដែនដីរបស់ខ្លួនសម្រាប់គំរាមកំហែងសន្តិសុខប្រទេស ម្ខាងនិងដោះ ស្រាយជម្លោះដោយសន្តិវិធី។ ភាគីទាំងពីរក៏បានឯកភាពរៀបចំរាល់ សកម្មភាពរំលឹក ខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងកាទូតវៀតណាម-កម្ពុជា ថ្ងៃទី២៦មិថុនា។  ប្រទេសទាំងពីរបានព្រមព្រៀងលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ៥ពាន់លានដុល្លាអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ និងប្តេជ្ញាដោះ ស្រាយនូវបញ្ហាខ័ណ្ឌ សីមានិងបោះបង្គលព្រំដែនដែលនៅសេសសល សំដៅកសាង ខ្សែព្រំដែនមួយសុខ សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាព៕