វៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៤១និង៤៣ជាផ្លូវការ
07/03/2017 07:05
(VOVworld)-នាថ្ងៃទី៦មិនា កងទ័ពការពារព្រំដែនខេត្ត Dak Lak វៀតណាមបានរួម សហការជាមួយប៉ូលីសការពារព្រំដែនខេត្តមណ្ឌលគីរី

វៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៤១និង៤៣ជាផ្លូវការ (រូបថតៈhttp://www.bienphong.com.vn ) (VOVworld)-នាថ្ងៃទី៦មិនា កងទ័ពការពារព្រំដែនខេត្ត Dak Lak វៀតណាមបានរួម សហការជាមួយប៉ូលីសការពារព្រំដែនខេត្តមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជារៀប ចំពិធីបើកឲ្យដំណើរការ ការកសាងបង្គោលព្រំដែនលេខ៤១និង៤៣។ ការបើកការដ្ឋានសាងសង់បង្គោលព្រំដែននេះជាព្រឹត្តិការណ៍សំខាន់ សម្តែងសាមគ្គីភាព ការ គោរពអធិបតេយ្យភាពរវាងរដ្ឋាភិបាលវៀតណាមជាមួយរាជរដ្ឋាភិបាលកម្ពុជា។តាម នោះ បង្កលក្ខណៈងាយស្រួលសម្រាប់កម្លាំងការពារព្រំដែនខេត្ត Dak Lak និង ខេត្ត មណ្ឌលគីរីក្នុងការអនុវត្តល្អបានភារកិច្ចធានាសន្តិសុខនិងការពារជាតិ។ ថ្លែងមតិក្នុង ពិធីនេះ វរៈសេនីយ៍ឯក Pham Quang Hung មេបញ្ជាការកងទ័ព ការពារព្រំដែនខេត្ត Dak Lak បានអះអាងថា៖ “រហូតពីឥឡូវដល់ខែមិថុនាឆ្នាំ២០១៧ ខេត្ត Dak Lak និងខេត្តមណ្ឌលគីរី នឹង សម្រេចរួចរាល់ការងារខ័ណ្ឌសីមាបោះបង្គោលខ័ណ្ឌសីមារវាងវៀតណាមនិងកម្ពុជា។ ការគ្រប់ គ្រង ការពាររវាងប្រទេសទាំងពីរ គប្បីមានកិច្ចសហប្រតិបត្តិការជាក់ស្តែង និងព្រមៗគ្នា សំដៅ កសាងខ្សែព្រំដែនសន្តិភាពមិត្តភាព”៕
Related






