វៀតណាម-កូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
21/01/2014 08:33
(VOVworld) – ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយក រដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Chung Hong-won។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយរដ្ឋមន្ត្រី ក្រសួងសន្តិសុខនិងរដ្ឋបាលសាធារណៈរដ្ឋមន្ត្រីក្រសួងការពារប្រទេស កូរ៉េខាងត្បូង (Image: Vietnam+) (VOVworld) – ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៩ ដល់ទី ២៣ មករា នាថ្ងៃទី ២០ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Chung Hong-won។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាង ថា៖ វៀតណាមជានិច្ចកាលគោរព ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនិងចាត់ទុកថានេះគឺជាអាទិភាពមួយក្នុងចំណោម អាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ វៀតណាមនឹងខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគជាមួយកូរ៉េខាងត្បូងឲ្យបានខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបង្កលក្ខណៈងាយស្រួលសំរាប់ទំនិញរបស់វៀត ណាមនាំចូលទីផ្សារ កូរ៉េខាងត្បូង រួមចំណែកកាត់បន្ថយការនាំចូលហួសកំរិតរបស់ វៀតណាម ។ល។ នាយករដ្ឋមន្ត្រី Chung Hong-won បានអះអាងថា៖ រដ្ឋាភិបាលកូរ៉េ ខាងត្បូងនឹង អនុវត្តយ៉ាងសកម្មបណ្ដាកិច្ចព្រមព្រៀងដែលភាគីទាំង ២ ទទួលបាន ហើយជំរុញ គំរោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យា។ នាយករដ្ឋមន្ត្រី Chung Hong-won បានស្នើឲ្យភាគីទាំង ២ ខំប្រឹងប្រែងដំណើរ ការចរចារដើម្បីឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA រវាងវៀតណាម និងកូរ៉េខាងត្បូងនាឆ្នាំ ២០១៤។ ថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពបង្កើនកិច្ច សហការលើបណ្ដាវេទិការក្នុងតំបន់អន្តរជាតិសំដៅរក្សាសន្តិភាពស្ថិរភាពធានា សន្តិសុខនាវារចរណ៍អាកាសចរណ៍ ក្នុងតំបន់។ នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខនិងរដ្ឋបាល សាធារណៈរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កូរ៉េ ខាងត្បូង ផងដែរ៕
Related






