VOV WorldVOV World
វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម
15/06/2016 10:39
(VOV)_នារសៀលថ្ងៃទី១៤ មិថុនា ក្រសួងការពារជាតិ និងស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម បានរៀបចំពិធីចុះ​ហត្ថលេខា កំណត់ហេតុពិភាក្សាអំពីគំរោងការណ៍៖​វៀតណាម-កូរ៉េខាងត្បូង​សហប្រតិបត្តិការ
វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម
វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម (VOV)_នារសៀលថ្ងៃទី១៤ មិថុនា ក្រសួងការពារជាតិ និងស្ថាប័នសហប្រតិបត្តិ ការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម បានរៀបចំពិធីចុះ​ហត្ថលេ ខា កំណត់ហេតុពិភាក្សាអំពីគំរោងការណ៍៖​វៀតណាម-កូរ៉េខាងត្បូង​សហប្រតិបត្តិការជំនះពុះពារលើផលវិបាកពីគ្រាប់បែកមីនក្រោយសង្គ្រាម។ ​គោលដៅរបស់គំរោងការណ៍ គឺបង្កើនសមត្ថភាពគ្រប់គ្រង ក្នុងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែក មីនបន្ទាប់ពីសង្គ្រាម តាមរយៈការបង្កើនសមត្ថភាព​សំរាប់មជ្ឈមណ្ឌលធ្វើសកម្មភាព គ្រាប់បែកមីនជាតិវៀតណាម ធានាសុវត្ថិភាព​សំរាប់ប្រជាជន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់តំបន់នៅខេត្ត Binh Dinh និងQuang Binh ។ ទន្ទឹមនឹងនោះ  គំរោងការណ៍សំដៅ​លើកកំពស់ចំណេះ​ដឹង​ អំពីគ្រោះអាសន្តគ្រាប់បែកមីនសំរាប់ប្រ ជាជនទៀតផង។ ស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង នឹងផ្តល់ជនួយ ឥតសំណង់ សំរាប់មជ្ឈមណ្ឌលធ្វើ​សកម្មភាពគ្រាប់បែកមីនវៀតណាម ដោយទឹក ប្រាក់ចំនួន២០​លានដុល្លារអាមេរិក។ ​គំរោងការណ៍នេះត្រូវបានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ​(ចាប់ពីឆ្នាំ ២០១៦​ដល់ឆ្នាំ២០២០)៕