VOV WorldVOV World
វៀតណាម-កូរ៉េខាងត្បូងសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី
22/07/2014 07:20
Vovworld-នាថ្ងៃទី២១កក្កដានៅទីស្ដីការក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនី Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសបាន​ទទួល​​ជួបសន្ទនាជាមួយលោក Baek Seung Joo
វៀតណាម-កូរ៉េខាងត្បូងសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី
នាយឧត្តមសេនី Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួល ជួបសន្ទនាជាមួយលោក Baek Seung Joo អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង (qdnd.vn)         Vovworld-នាថ្ងៃទី២១កក្កដានៅទីស្ដីការក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនី Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសបាន​ទទួល ​​ជួបសន្ទនាជាមួយលោក Baek Seung Joo អនុរដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​កូរ៉េ ខាងត្បូងក្នុងឱកាសមកបំពេញទស្សនកិច្ចនិងចូលរួមការសន្ទនាគោល​នយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-កូរ៉េខាងត្បូងលើកទី៣ចាប់ ពី​ថ្ងៃទី១៩ដល់២១កក្កដា។ លោក Baek Seung Joo បានរាយការណ៍ជាមួយ​ រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាមអំពីលទ្ធផលនៃសន្និសីទសន្ទនាគោល​នយោបាយការពារជាតិរបស់គណៈប្រតិភូជាមួយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចង់ឲ្យនាពេលខាងមុខ​កងទ័ពនៃប្រទេសទាំងពីរនឹងមានសកម្មភាពសហប្រតិតប្តិការជាក់ស្ដែងប្រសិទ្ធ ភាពសមស្របនឹងផលប្រយោជន៍របស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមកូរ៉េខាងត្បូង៕

More