VOV WorldVOV World
វៀតណាម-ឡាវលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
08/02/2017 10:38
(VOVworld)-នាព្រឹកថ្ងៃទី៨កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith
វៀតណាម-ឡាវលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith បានអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល (រូបថតៈ Nguyen Hong) (VOVworld)-នាព្រឹកថ្ងៃទី៨កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត  ណាមលោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith បាន អញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។កិច្ចប្រជុំលើកនេះ គឺសំដៅវាយ  តម្លៃនូវស្ថានភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម -ឡាវឆ្នាំ២០១៦និងផ្លាស់ប្តូរ ឯកភាពលើទិសដៅភារកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៧។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហ ប្រតិបត្តិការ ទ្វេភាគី។ អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា នេះជាកិច្ចប្រជុំដំបូងសំដៅលើកកំពស់ ទំនាក់ទំនងសហប្រតិបត្តិ ការទ្វេភាគីក្នុងការបញ្ជាណែនាំនិងអនុវត្តរាល់កិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរផងដែរ។ លោក Nguyen Xuan  Phuc អញ្ជើញមានប្រសាសន៍ថា៖         “ខ្ញុំស្នើរឲ្យគណៈប្រតិភូនៃប្រទេសទាំងពីរគប្បីពង្រីកនូវបញ្ញារបស់ខ្លួននិងធ្វើ ការវាយតម្លៃតាមទិសជាក់ស្តែង បរានុម័តនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេ ភាគីនាពេលកន្លងទៅ ជាពិសេស ដាក់ចេញដំណោះស្រាយនិងគោលគំនិតថ្មី សំដៅនាំកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ទាំងអស់ចូលទៅក្នុងរាល់ផែនការសហប្រ  តិបត្តិការប្រចាំឆ្នាំ។ ដូចជាយើងទាំងអស់គ្នាបានដឹងថានោះ ទំនាក់ទំនងសហប្រ តិ​បត្តិការដែលមានតែមួយគ្មានពីរលើពិភពលោកនេះជាទំនាក់ទំនងរវាងឡាវ-វៀត ណាមនិងរវាងវៀតណាមនិងឡាវ ហើយយើងនឹងរក្សាជានិច្ចចំណងមិត្តភាពភាតរៈ   នេះជារៀងរហូតតាមរយៈសកម្មភាពរបស់បក្សនីមួយៗនិងរដ្ឋាភិបាលនៃប្រទេស នីមួយៗផងដែរ”។         រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisulith បានជឿជាក់ថា កិច្ច ប្រជុំលើកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៖         “ខ្ញុំសូមគោរពជូនពរនូវសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាមលើ  គ្រប់វិស័យសេដ្ឋកិច្ច សន្តិសុខ ការពារជាតិនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ប្រការនោះធ្វើឲ្យឋានៈរបស់វៀតណាមកាន់តែបានលើកកំពស់ដោយឥតឈប់ាឈរ លើបណ្តាវេទិកាតំបន់និងអន្តរជាតិ។​ក្រៅពីការជួយគ្នាទៅវិញទៅមកនោះភាគីទាំង  ពីរក៏បាននាំចេញនូវដំណោះស្រាយជាច្រើនសំដៅជម្រុញការវិនិយោគរបស់វៀត ណាមទៅឡាវនិងរបស់ឡាវមកវៀតណាម។​ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការ ដឹកនាំរបស់នាយករដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរនឹងផ្លាស់ប្តូរមតិដោយស្មោះសរ ហើយកិច្ចប្រជុំនេះនឹងទទួលបានជោគជ័យយ៉ាងប្រសើរ”៕