VOV WorldVOV World
វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស
14/06/2016 11:26
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤មិថុនា សារព័ត៌មានឡាវជា ច្រើនបាន​ចុះផ្សាយលើទំដើមនូវអត្ថបទនិងរូបថតស្តីពីលទ្ធផល
វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស
វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស (VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤មិថុនា សារព័ត៌មានឡាវជា ច្រើន បាន​ចុះផ្សាយលើទំដើមនូវអត្ថបទនិងរូបថតស្តីពីលទ្ធផលក៏ដូចជាសកម្ម​ភាពក្នុង ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមា និតឡាវ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤តាមសេចក្តីអញ្ជើញរបស់អគ្គ លេខាបក្សនិង ជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។  សារព័ត៌មាន Paxaxon, PathetLao, Vientiane Times សុទ្ធតែជូនដំណឹងយ៉ាងឱឡារិក នូវលទ្ធផលនៃកិច្ច ចរចាររវាងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាមួយ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ដោយអអះអាង ថាបន្តផ្តល់ អាទិភាពបំផុតនិងធ្វើអស់ពីកម្លាំងកាយចិត្តពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គិ ពិសេស វៀតណាមនិងឡាវ។ ភាគីទាំងពីរបានអះអាងរឹតបន្តឹងសមាគី្គភាពក្នុងអា ស៊ាន និងសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការរក្សារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាព នៅសមុទ្រខាងកើត ព្រមទាំងរួមជាមួយភាគីនានាអនុវត្តដោយគ្រប់គ្រាន់និង ប្រកបដោយជោគជ័យសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រ ខាងកើត(DOC) និងឈានដល់សម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់ នៅសមុទ្រ ខាងកើត (COC)សំដៅរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភពលោក៕