វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យ
26/07/2014 09:04
Vovworld-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលប៉ូឡូញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប៉ូឡូញ

វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យ (vietnamplus.vn) Vovworld-ទទួលសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលប៉ូឡូញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប៉ូឡូញចាប់ពីថ្ងៃទី២៥ដល់២៦កក្កដា។ ក្នុងដំណើរទស្សនកិច្ចឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានជួបសម្ដែងការគួរសមអនុប្រធានសភាជាន់ទាបប៉ូឡួញលោក Jerzy Wenderlich ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសលោក Radoslaw Sikorski ថ្លែង មតិនៅកិច្ចប្រជុំរបស់បណ្ដាឯកអគ្គរដ្ឋទូប៉ូឡូញនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកជាដើម។ នៅបណ្ដាជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគោរពនិងមានបំណងបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំប៉ូឡូញបានអះអាងថាប៉ូឡួញជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូរសំខាន់នៅដំបន់អាស៊ី-អាគ្នេយ៍។ ភាគីប៉ូឡួញ បានឲ្យដឹងថា ប្រធានាធិបតីប៉ូឡួញលោក Bronislaw Komorowski នឹងមកបំពេញ ទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០១៥។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព អាជីវកម្មប៉ូឡួញបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគអាជីវកម្មនៅវៀតណាម។ វៀតណាមលើឋានៈជាអ្នកសម្រុះសម្រួលទំនាក់ទំនងអាស៊ាន- EU សន្យាត្រៀមជា ស្រេចជាស្ពានតភ្ជាប់សំរាប់ប៉ូឡួញក្នុងទំនាក់ទំនងជាមួយអាស៊ាន។ ប៉ូឡួញបាន អះអាងថា គាំទ្រវៀតណាមក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប គាំទ្រការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) មុនខែ តុលាឆ្នាំ២០១៤និងប្រកាសថា រដ្ឋសភាប៉ូឡួញនឹងអនុម័តលើកិច្ចព្រមព្រៀងដៃគូរ និងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម- EU (PCA) ដែលវៀតណាមបាន ចុះហត្ថលេខាជាមួយ EU។ អំពីបញ្ហានៅសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសលោក Sikorski បានអះអាងថាប៉ូឡួញគាំទ្រគោលជំហរដោះស្រាយគ្រប់ជំលោះដោយ សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ៕
Related






