វៀតណាម-អាហ្វ្រីកខាងត្បូងជំរុញវិធានការអាទិភាពសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
05/08/2015 09:45
Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការ

វៀតណាម-អាហ្វ្រីកខាងត្បូងជំរុញវិធានការអាទិភាពសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី (VNP) Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានអញ្ចើញ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអាហ្វ្រីកខាងត្បូងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤សីហា។ នារសៀលថ្ងៃទី៤សីហានៅទីក្រុង Cape Town របស់អាហ្វ្រីក ខាងត្បូង អនុប្រធានាធិបតី Cyril Ramaphosa បានធ្វើអធិបតីពិធីទទួលជាផ្លូវការ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai។ ក្នុងការជួបសន្ទនា ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងអនុប្រធានាធិបតីCyril Ramaphosa បានពិភាគ្សានិងឯកភាពអំពីវិស័យ ស្នូលវិធានការអាទិភាពសំដៅជំរុញយ៉ាងខ្លាំងក្លាថែមទៀតកិច្ចសហប្រតិបត្តិការ ទ្វេភាគីមានផលប្រយោជន៍ដូចគ្នាលើគ្រប់វិស័យ។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពី កិច្ចសហការនិងជួយឧបត្ថម្ភគ្នាក្នុងវេទិការអន្តរជាតិពិសេសគឺក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធជាដើម។ នាថ្ងៃដដែល ប្រធានាធិបតីអាហ្វ្រីកខាងត្បូងលោក Jacob Zuma បានទទួលជួប សន្ទនាឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ផងដែរ៕
Related






