ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ (រូបថត៖ VGP) |
លោករដ្ឋមន្រ្តី Blinken បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើក ទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ហើយបញ្ជាក់ថា អាមេរិកនឹងបន្តយកចិត្តទុក ដាក់ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម។ លោករដ្ឋមន្រ្តី Blinken ក៏បានអបអរ សាទរវៀតណាមដោយបានអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ និងឆ្នាំដំបូងក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។
ភាគីទាំងពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនង ទ្វេភាគីអភិវឌ្ឍកាន់តែខ្លាំងក្លានិងស៊ីជម្រៅជាងទៀត នាពេលខាងមុខ ដោយផ្ដោត សំខាន់ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការដោះស្រាយផលវិបាកដោយ សារសង្គ្រាម ការលើកកំពស់សមត្ថភាពនាវាចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្ដុះបណ្ដាល ក៏ដូចជាជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺ Covid-19 និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕






