VOV WorldVOV World
វៀតណាម-អេស្បាញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ
19/09/2015 08:34
Vovworld-នាថ្ងៃទី១៨កញ្ញានៅទីស្ដីការក្រសួងយុត្តិធម៍ អេស្បាញនៅក្រុង Madrid ប្រធានមហាអយ្យការប្រជាជន
វៀតណាម-អេស្បាញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ
វៀតណាម-អេស្បាញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌ (VNP)         Vovworld-នាថ្ងៃទី១៨កញ្ញានៅទីស្ដីការក្រសួងយុត្តិធម៍អេស្បាញនៅក្រុង Madrid ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៍អេស្បាញលោក​ Rafael Catala Polo បាន​ចុះ​ហត្ថលេខា លើកិច្ចព្រមព្រៀងជួយឧបត្ថម្ភយុត្តិធម៍អំពីព្រហ្មទ័ណ្ឌរវាងប្រទេសទាំងពីរ។ ថ្លែង មតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍អេស្បាញលោក Rafael Catala Polo បានចាត់ ទុកថា កិច្ចព្រមព្រៀងពោលខាងលើជាក្របខ័ណ្ឌគតិយុត្តិនិង​មូលដ្ឋានសំខាន់ដើម្បី ភាគីទាំងពីរសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពក្នុងការតស៊ូបង្ការប្រឆាំងបទ ល្មើស ពិសេសគឺបទល្មើសមានការរៀបចំឆ្លងដែន។         រីឯលោក Nguyen Hoa Binh បានអះអាងថា​ការចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង ​នេះរវាងប្រទេសទាំងពីរបានរួមចំណែកកែលំអរក្របខ័ណ្ឌគតិយុត្តិ​ទ្វេ​ភាគីវៀតណាម- អេស្បាញ បង្កលក្ខណៈសំរាប់ស្ថាប័ននៃប្រទេសទាំងពីរដំណើរ​ការ​ដោះស្រាយល្អ ករណីព្រហ្មទ័ណ្ឌមានកត្តាបរទេសរួមចំណែកតស៊ូប្រកប​ដោយ​ប្រសិទ្ធិភាពចំពោះ ប្រភេទបទល្មើស ពិសេសគឺបទល្មើសឆ្លងដែន៕

More