វៀតណាម-អ៊ីតាលីបើកចេញឱកាសសហប្រតិបត្តិការលើវិស័យម៉ូដ
25/02/2014 08:36
(VOVworld) – នារសៀលថ្ងៃទី ២៤ កុម្ភៈ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅ អ៊ីតាលី លោក Nguyen Hoang Long និងអ្នករចនាម៉ូដ Minh Hanh បានជួបធ្វើការនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយ ប្រធានក៏ដូចជាអ្នកជំនាញការនៃក្រុមហ៊ុន ម៉ូដអ៊ីតាលី Gattinoni អំពីរាល់បញ្ហាលើវិស័យម៉ូដ។

វៀតណាម-អ៊ីតាលីបើកចេញឱកាសសហប្រតិបត្តិការលើវិស័យម៉ូដ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ២៤ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ីតាលី លោក Nguyen Hoang Long និងអ្នករចនាម៉ូដ Minh Hanh បានជួប ធ្វើការនិងផ្លាស់ប្តូរ បទពិសោធន៍ជាមួយប្រធានក៏ដូចជាអ្នកជំនាញការនៃក្រុមហ៊ុន ម៉ូដអ៊ីតាលី Gattinoni អំពីរាល់បញ្ហាលើវិស័យម៉ូដ។ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoang Long សង្ឃឹមថា៖ ការជួបធ្វើការនេះគឺជាគ្រឹះស្ថានសំខាន់ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យម៉ូដរវាងវៀតណាមនិងអ៊ីតាលីនាពេលខាងមុខ។ ភាគីទាំង ២ ទទួលបាន កិច្ចព្រមព្រៀងជាមួយសមាគម តម្បាញ់កាត់ដេរនិងម៉ូដទីក្រុង Rome (អ៊ីតាលី) អំពី ការរៀបចំការបង្ហាញម៉ូដវៀត ណាមនៅទីក្រុង Rome នាខែ កញ្ញា ខាងមុខ និងការ បង្ហាញម៉ូដរបស់ Rome នៅ វៀតណាម នាខែ ធ្នូ ឆ្នាំ ២០១៤ ផងដែរ។ តាមរយៈ បណ្ដាការបង្ហាញម៉ូដនេះ ក៏ដូចជាវត្តមានរបស់អ្នករចនាម៉ូដវ័យក្មេងរបស់វៀតណាម និងអ៊ីតាលី ប្រទេស ទាំង ២ នឹងបង្កើនកិច្ចសហប្រតិបត្តិការនាពេលអនាគតឲ្យបាន ខ្លាំងក្លាថែមទៀត៕
Related






