VOV WorldVOV World
វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
14/04/2014 10:54
(VOVworld) - នាថ្ងៃទី ១៤ មេសា មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុង ហាណូយបានរៀបចំសន្និសីទកាសែតស្តីអំពីសកម្មភាពនៃបណ្ដាតំណាងអង្គភាព អាជីវកម្មលើវិស័យផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានៃសហព័ន្ធរុស្ស៊ី
វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Image: Vietnam+) (VOVworld) - នាថ្ងៃទី ១៤ មេសា មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុង ហាណូយបានរៀបចំសន្និសីទកាសែតស្តីអំពីសកម្មភាពនៃបណ្ដាតំណាង អង្គភាពអាជីវកម្មលើវិស័យផ្លាស់ប្តូរថ្មីបច្ចេកវិទ្យានៃសហព័ន្ធរុស្ស៊ីដែលទៅ បំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ទី ១៩ មេសា សំដៅបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអង្ភាពអាជីវកម្មនៃប្រទេស ទាំង ២។ នេះគឺជា សកម្មភាពរបស់គំរោងការណ៍ “រុស្ស៊ី-វៀតណាម៖ ខឿន សេដ្ឋកិច្ចថ្មី” ដែលត្រូវ​បានចាប់ផ្តើមពីខែមេសាឆ្នាំ ២០១២។ តាមកម្មវិធីធ្វើ សកម្មភាព គណៈប្រតិភូនៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាផ្លាស់ប្តូរថ្មីរបស់រុស្ស៊ី នឹងឧទ្ទេសនាមវិស័យឧស្សាហ កម្មស្បៀងអាហារ បរិស្ថាន បច្ចេកវិទ្យា ព័ត៌មានក្នុងការផលិតកម្មថាមពលនិង​គ្រឿងសម្ភរៈបរិគ្នាសុខាភិបាល។ ភាគីទាំង ២ បានជឿជាក់ទៅលើប្រសិទ្ធភាពនិងយថទស្សនៃការផ្លាស់ប្តូរ វិទ្យាសាស្ត្របច្ចេកវិទ្យារវាងរុស្ស៊ីនិងវៀតណាមដែល កំពុងអនុវត្ត៕

More