VOV WorldVOV World
វៀតណាមចាត់ទុករុស្ស៊ីជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យប្រពៃណីនិងយូរអង្វែង
31/12/2013 08:52
(VOV)_នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​រុស្ស៊ី លោក Pham Xuan Son ក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៣ ​របស់ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី នាថ្ងៃទី ៣១ ធ្នូ។ ​
វៀតណាមចាត់ទុករុស្ស៊ីជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យប្រពៃណីនិងយូរអង្វែង
(VOV)_នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​រុស្ស៊ី លោក  Pham Xuan Son ក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៣ ​របស់ស្ថានទូតវៀតណាម ប្រចាំ នៅរុស្ស៊ី នាថ្ងៃទី ៣១ ធ្នូ។ ​ ឯកអគ្គរដ្ឋទូត​ Pham Xuan Son បានសង្កត់ធ្ងន់ថា៖  ស្ថានទូតវៀតណាម​ប្រចាំនៅរុស្ស៊ី​ត្រូវ​ពង្រឹងនិងពង្រីកទំនាក់ទំនងនេះតទៅទៀត។ ឯកអគ្គរដ្ឋទូត​ Pham Xuan Son (VOV) ក្នុងឆ្នាំ២០១៤ បណ្ដាសមូហភាព បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ​រុស្ស៊ី  បានលាតត្រដាងអនុវត្តតាមស្មារតីនៃសន្និបាតកិច្ចការបរទេស លើកទី២៨ ដោយ ប្រធានបទ៖ កិច្ចការបរទេសត្រូវម្ចាស់ការ សកម្មក្នុងការធ្វើសមាហរណកម្មអន្តរ​ជាតិ ម្ចាស់ការនាំចេញ​វិធានការនានាដើម្បី​លើកកំពស់​ប្រសិទ្ធិភាព​ការងារ ​កសាង កម្មវិធីធ្វើសកម្មភាព ដើម្បីអនុវត្តភាកិច្ចនយោ​បាយប្រកបដោយជោគជ័យ ​និងដើម្បិ អោយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី កាន់តែសាមគ្គីភាព ​រឹងមាំពីមួយថ្ងៃ​ទៅមួយថ្ងៃ  រួមវិភាគទានយ៉ាងសកម្មជា​ងទៀត​អោយ​ទំនាក់ទំនងមិត្តភាព​ប្រពៃណីរវាងរដ្ឋទាំងពីរ  និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី៕