វៀតណាមឆ្ពោះទៅការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍
11/04/2017 10:21
(VOV)_នៅក្នុងវេទិកាបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដោយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី១១ មេសា នៅទីក្រុងហាណូយបណ្ដាអ្នកជំនាញការបានចាត់ទុកថា៖ បដិវត្តន៍ឧស្សាហកម្ម លើកទី៤ ( បដិវត្តន៍ឧស្សាហកម្ម ៤,០)

លោក Tran Thanh Hai អនុប្រធាននាយកដ្ឋានអាហរ័ណ នីហរ័ណ (ក្រសួងឧស្សាហពាណិជ្ជកម្ម) (VOV)_នៅក្នុងវេទិកាបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដោយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី១១ មេសា នៅទីក្រុងហាណូយបណ្ដា អ្នកជំនាញការបានចាត់ទុកថា៖ បដិវត្តន៍ឧស្សាហកម្ម លើកទី៤ ( បដិវត្តន៍ឧស្សាហ កម្ម ៤,០) កំពុងជះឥទ្ធិពលខ្លាំងទៅលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច។ វៀតណាមមិន អាចផ្អែកទៅលើឧត្តមភាពអំពីតំលៃពលកម្មថោកឬធនធានធម្មជាតិបានទៀតទេ គឺត្រូវផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ទៅវិញ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋានអាហរ័ណ នីហរ័ណ (ក្រសួងឧស្សាហពាណិជ្ជកម្ម) ថា៖ រដ្ឋាភិបាលត្រូវកសាងកម្មវិធីគោលដៅឧស្សាហកម្មសំរាប់ដំណាក់កាលថ្មី៖ “ បដិវត្តន៍ឧស្សាហកម្មលើកទី៤នេះ កំពុងបង្កើតឡើងការផ្លាស់ប្តូរថ្មីជាច្រើន។ ប្រ ការនេះក៏ទាមទារអោយយើងត្រូវត្រៀមខ្លួនជាស្រេច ដើម្បីមិនដើរថយក្រោយប្រ ទេសផ្សេងៗ។ ទន្ទឹមនឹងនោះ បដិវត្តន៍ឧស្សាហកម្មនេះក៏ទាមទារអោយយើងត្រូវច្នៃ ប្រឌិតក្នុងផលិតកម្ម និងត្រូវការគោលនយោបាយអោយទាន់ពេលវេលារបស់រដ្ឋាភិ បាល ក៏ដូចជាការគាំទ្រនិងជួយជ្រោមជ្រែងរបស់សហគ្រាសទាំងឡាយផងដែរ។” បដិវត្តន៍ឧស្សាហកម្មលើកទី៤ ផ្អែកទៅលើបច្ចេកវិទ្យាឌីជីថល និងសមស្របជាមួយ បច្ចេកវិទ្យាឆ្លាតទាំងឡាយ។ បដិវត្តន៍នេះនឹងផ្លាស់ប្តូរថ្មីរបៀបផលិតកម្ម ចែកចាយ និងប្រើប្រាស់៕
Related






