VOV WorldVOV World
វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា
20/12/2015 09:04
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ នៅរដ្ឋធានី New Delhi ឥណ្ឌា បានប្រព្រឹត្តទៅការសន្ទនា «សតិវត្សតំបន់ អាស៊ី-ប៉ាសីហ្វិក៖ ឥណ្ឌានិងការធ្វើអន្តរាគមន៍ជ្រៀល ជ្រៅថែមទៀត»។
វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា
វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា (Image: VNA) (VOVworld) – នាថ្ងៃទី ១៩ ធ្នូ នៅរដ្ឋធានី New Delhi ឥណ្ឌា បានប្រព្រឹត្តទៅ ការសន្ទនា «សតិវត្សតំបន់អាស៊ី-ប៉ាសីហ្វិក៖ ឥណ្ឌានិងការធ្វើអន្តរាគមន៍ជ្រៀល ជ្រៅថែមទៀត»។ ថ្លែងមតិនៅការសន្ទន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ឥណ្ឌា   លោក Ton Sinh Thanh បានឲ្យដឹងថា៖ ក្នុងឱកាសរំលឹកខួបលើកទី ១០ ទិវា បង្កើតសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ (EAS) មានបញ្ហាថ្មីច្រើនបាន បណ្តាលឡើង ក្នុងនោះ ភាពតានតឹងនៅសមុទ្រខាងកើតបានក្លាយទៅជា បញ្ហាសន្តិសុខសំខាន់ ដែលអាចធ្វើឲ្យ «សុបិន្តអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក មួយ» ជួបការលំបាកក្នុង ការបង្កើតឡើង។ ឯកអគ្គរដ្ឋទូតវៀតណាមបាន សង្កត់ធ្ងន់ថា៖ សន្តិភាពនិង ស្ថិរភាពនៅតំបន់អាស៊ី-អាគ្នេយ៍ជាពិសេសលើ សមុទ្រខាងកើតគឺជាផ្នែកមួយមិន អាចបំភ្លេចបានឡើយនៃខឿនសន្តិភាព និងសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ លោកក៏បាន សម្តែងនូវការព្រួយបារម្មណ៍អំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ក្នុងពេលដែលបណ្ដាសកម្មភាពសាងសង់កោះសិប្បនិម្មិតខុសច្បាប់របស់ ចិននៅទីនេះប្រព្រឹត្តទៅដោយទ្រង់ទ្រាយធំដែលធ្វើឲ្យស្ថានភាពតានតឹង ឡើងៗ។ លោក Ton Sinh Thanh បានអំពាវនាវឲ្យភាគីទាក់ទិននានាប្រតិ បត្តិយ៉ាងម៉ត់ចត់តាមអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធានាសន្តិភាពសន្តិសុខនាវាចរណ៍និងការធ្វើដំណើរសេរីនៅសមុទ្រ ខាងកើត ព្រមទាំង អះអាងថា៖ វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តដោយឥតឈប់ឈរដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សន្តិ ភាពស្ថិរភាពនិងសហប្រតិបត្តិការដោះស្រាយជំលោះដោយសន្តិវិធីតាម ច្បាប់អន្តរជាតិ។ នេះគឺជា ផលប្រយោជន៍និងការទទួលខុសត្រូវរួមនៃ ប្រទេសទាំងឡាយនៅក្នុងនិងក្រៅតំបន់។ ដោយហេតុនេះ វៀតណាម ស្វាគមនិងសង្ឃឹមថា៖ ការធ្វើអន្តរាគមន័ដែលមានចរិតលក្ខណៈស្ថាបនា នៃភាគីទាក់ទិនានា។ នៅការសន្ទនាលើកនេះអ្នកជំនាញការជាច្រើននាក់ ក៏បានចាត់ទុកថា៖ បញ្ហានៅសមុទ្រខាងកើតគឺជាការសាកល្បងសន្តិសុខ ធំជាងគេក្នុងតំបន់។ ដោយហេតុនេះដើម្បីជំរុញសន្តិភាពនិងស្ថិរភាពក្នុង តំបន់ទាមទាឲ្យការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ ក្រៅ ពីនោះ ការប្រកាសប្រជាធិបតតេយ្យនៅសមុទ្រខាងកើយតរបស់ភាគី ទាក់ទិននានាត្រូវមានការចរចារនិងទទួលបានក្រមប្រតិបត្តិសំរាប់ភាគី នានានៅសមុទ្រខាងកើត (COC) នឹងមានអត្ថន័យដ៏សែនសំខាន់ចំពោះ សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់៕​