VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៧
03/02/2017 11:44
(VOVworld)-“ផ្សារណាត់ទេសចរណ៍អន្តរជាតិព្រុចសែល២០១៧”​កំពុងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Heysel របស់បែលហ្សីកចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥កុម្ភៈ។
វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៧
វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៧ (VOVworld)-“ផ្សារណាត់ទេសចរណ៍អន្តរជាតិព្រុចសែល២០១៧”​កំពុងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Heysel របស់បែលហ្សីកចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥កុម្ភៈ។  អញ្ជើញថ្លែងមតិក្នុងពេលទស្សនាស្តង់ទំនិញរបស់វៀតណាមនៅផ្សារណាត់តាំង ពិព័រនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សីក លោក Vuong Thua Phong បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួល​ សម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺកែលំអរបែបបទទិដ្ឋាការដោយផ្សព្វផ្សាយនូវ  អនុក្រិត្យមួយសាកពិសោធន៍អនុវត្តរូបភាពទិដ្ឋាការអេឡិចត្រូនិកឬសេចក្តីកំណត់ អំពីការលើកលែងទិដ្ឋាការសម្រាប់មុខសញ្ញាមួយចំនួន។ លោកឯកអគ្គរដ្ឋទូតជឿ ជាក់ថា វិធានការនេះនឹងជួយទាក់ទាញភ្ញៀវទេសចរច្រើនពីអឺរ៉ុបមកធ្វើទេសច​រណ៍ នៅវៀតណាមផងដែរ។         តាមលោក Pascal Van de Moortel សាខារបស់ Vietnam Airline ប្រចំា បែលហ្សីក  មានមូលហេតុជាច្រើនដើម្បីភ្ញៀវទេសចរពីអឺរ៉ុបមានបំណងធ្វើដំណើរ ទេសចរណ៍ នៅវៀតណាម។ ជាក់ស្តែងគឺ វៀតណាមជាប្រទេសមានអាកាសធាតុ អំណោយផល ហើយស្ថានភាពនយោបាយស្ថិរភាព។ ការស្ថិរភាពនយោបាយនោះ ជាឧត្តមភាព ជួយវៀតណាមផ្គត់ផ្គង់នូវផលិតផលទេសចរណ៍វប្បធម៌និងសម្រាក លំហែកាយ សម្រាប់ភ្ញៀវទេសចរគ្រប់រូប៕