វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈ MERCOSUR
14/10/2015 06:42
(VOVworld) – ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទី បានចូលរួមផ្សារណាត់ ទំនិញសិប្បកម្មវិចិត្រសិល្បៈប្លុក ទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) លើក ទី ៥ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ នៅទីក្រុង Iguazu ភាគខាង ជើងអាហ្សង់ទីន។

វៀតណាមចូលរួមផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈ MERCOSUR (Image: VNA) (VOVworld) – ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីបានចូលរួមផ្សារណាត់ ទំនិញសិប្បកម្មវិចិត្រសិល្បៈប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) លើក ទី ៥ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ នៅទីក្រុង Iguazu ភាគខាងជើងអាហ្សង់ទីន។ នេះគឺជាផ្សារណាត់ទំនិញសិប្បកម្មវិចិត្រសិល្បៈធំមួយដែលមូលនិធិសិប្បកម្ម វិចិត្រ សិល្បៈ Misiones សហការជាមួយក្រុមប្រឹក្សារវិនិយោគសហព័ន្ធអាហ្សង់ទីន (CFI) រៀបចំប្រចាំឆ្នាំ។ មិត្តភ័ក្តអាហ្សង់ទីនិងអន្តរជាតិយកចិត្តទុកដាក់ដល់ផលិ តផលសិប្បកម្មវិចិត្រសិល្បៈវិសេសវិសាលរបស់វៀតណាមដូចជា៖ គំនូរប៉ាក់ ផលិតផលសូត្រនិងគំនូរខ្មុកម្រាក់។ ការចូលរួមរបស់វៀតណាមក្នុងផ្សារណាត់ លើកនេះទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់អ្នកយកសារព័ត៌មាន តំបន់និងអតិថិជន។ នាឆ្នាំនេះ មានស្តង់ទំនិញចំនួន ២៥០ ស្តង់មកពីប៉្រេស៊ីល Bolivia Ecuador Paraguay ប៉េរូ អាហ្សង់ទីននិងវៀតណាម៕
Related






