វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា
16/12/2015 08:28
(VOVworld) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៨ ធ្នូ នៅមជ្ឈមណ្ឌល តាំងពិពណ៌ ផ្សារណាត់កោះពេជ្រនៅរាជធានីភ្នំពេញរបស់ កម្ពុជាប្រព្រឹត្តទៅ «ផ្សារណាត់នាំ ចេញនាំចូលនិងខេត្តមួយ មានផលិតផលមួយឆ្នាំ ២០១៥» ដោយមានការចូលរួម របស់ក្រុមហ៊ុនកម្ពុជានិងបរទេសមកពីវៀតណាមចិនថៃ ជប៉ុន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ាជាដើម។

វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៨ ធ្នូ នៅមជ្ឈមណ្ឌលតាំងពិពណ៌ ផ្សារណាត់កោះពេជ្រនៅរាជធានីភ្នំពេញរបស់កម្ពុជាប្រព្រឹត្តទៅ «ផ្សារណាត់ នាំ ចេញនាំចូលនិងខេត្តមួយមានផលិតផលមួយឆ្នាំ ២០១៥» ដោយមាន ការចូលរួមរបស់ក្រុមហ៊ុនកម្ពុជានិងបរទេសមកពីវៀតណាមចិនថៃ ជប៉ុន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ាជាដើម។ វៀតណាមចូលរួមផ្សារណាត់លើកនេះ ដោយមានស្តង់ទំនិញចំនួន ២០ ស្តង់។ មុខទំនិញតាំងបង្ហាញលើកនេះរបស់ ក្រុម ហ៊ុនវៀតណាមភាគច្រើនគឺម្ហូបអាហារនំនិងស្ករគ្រាប់គ្រឿងប្រើប្រាស់ គ្រឿងអេឡិកត្រូវនិក ។ល។ ក្នុងកាលៈទេសៈ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹង ត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ ២០១៥ ផ្សារណាត់លើកនេះគឺ ជាឱកាសល្អដើម្បី បណ្ដាអង្គភាពអាជីវកម្មវៀតណាមបើកទូលាយទីផ្សាជំរុញ ការនាំចេញ។ ព្រមទាំង នេះក៏ជាឱកាសជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាង ក្រុមហ៊ុនវៀតណាមជាមួយដៃគូកម្ពុជានិងដៃគូបរទេសទៀតផង៕
Related
More




