VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់អន្តរជាតិហាវានា
03/11/2015 06:49
(VOVworld) - នាថ្ងៃទី២ វិច្ចិកា ផ្សារណាត់អន្តរជាតិហា វានាលើកទី៣៣​-FIHAV ២០១៥បានប្រារព្ធឡើងជា ផ្លូវការដោយមានការចូលរួមរបស់អង្គភាពអាជីវកម្ម មកពីប្រទេសនិងតំបន់ដែនដីចំនួន៧០លើពិភពលោក ក្នុងនោះមានវៀតណាមផង។
វៀតណាមចូលរួមផ្សារណាត់អន្តរជាតិហាវានា
(VOVworld) - នាថ្ងៃទី២ វិច្ចិកា ផ្សារណាត់អន្តរជាតិហាវានាលើកទី៣៣​-FIHAV ២០១៥បានប្រារព្ធឡើងជាផ្លូវការដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មមកពី ប្រទេសនិងតំបន់ដែនដីចំនួន៧០លើពិភពលោក ក្នុងនោះមានវៀតណាមផង។ថ្លែង មតិបើកកម្មវិធី រដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបាលោកRodrigo Malmierca បានសង្កត់ធ្ងន់ថា បរិមាណអង្គភាពអាជីវកម្មច្រើនបំផុតក្នុងអំឡុង១៥ឆ្នាំ កន្លងទៅ ចូលរួមផ្សារណាត់លើកនេះគឺជាភ័ស្តុតាងនៃការយកចិត្តទុកដាក់និងទំនុក ទុកចិត្តកាន់តែកើនឡើងរបស់សហគមន៍អន្តរជាតិចំពោះទីផ្សារគុយបា។ តាមកម្មវិធីនៃផ្សារណាត់ឆ្នាំនេះ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងថ្ងៃទី៤ វិច្ចិកា នឹង ប្រព្រឹត្តទៅព្រឹត្តិការណ៍ទិវាវៀតណាមនិងសិក្ខាសាលាអង្គភាពអាជីវកម្មគុយបា- វៀតណាម៕

More