VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់រៃអង្គាសប្រាក់ជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី
05/05/2016 11:45
(VOVworld) - នាថ្ងៃទី៤ ឧសភា សមាគមនារីអ.ស.ប (UNWG) បានសហការជាមួយក្រុមអង្គទូតជាង៧០ ក្រុមប្រចាំនៅអ.ស.ប ក្នុងនោះមានក្រុមការទូតវៀត ណាម រៀបចំផ្សារណាត់អន្តរជាតិ Bazaar ២០១៦នៅ ទីស្ដីការអ.ស.បនៅទីក្រុងNew York ប្រទេសអាមេរិកសំដៅរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី។
វៀតណាមចូលរួមផ្សារណាត់រៃអង្គាសប្រាក់ជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី
ទិដ្ឋភាពបំផ្លាញក្រោយការប៉ះទង្គិចនៅទីក្រុង​ Aleepo របស់ស៊ីរី នាថ្ងៃទី២៨ មេសា  (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៤ ឧសភា សមាគមនារីអ.ស.ប (UNWG) បានសហការជាមួយ ក្រុមអង្គទូតជាង៧០ក្រុមប្រចាំនៅអ.ស.ប ក្នុងនោះមានក្រុមការទូតវៀតណាម រៀប ចំផ្សារណាត់អន្តរជាតិ Bazaar ២០១៦នៅទីស្ដីការអ.ស.បនៅទីក្រុង New York ប្រទេសអាមេរិកសំដៅរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី។ ថ្លែងមតិបើកផ្សារណាត់ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានឲ្យដឹងថា ព្រឹត្តិការណ៍ដូចផ្សារណាត់នេះគឺជាឱកាសដើម្បីប្រទេសទាំងឡាយខិតមកជិតគ្នា ថែមទៀត រួមដៃរួមកម្លាំងកសាងពិភពលោកមួយឲ្យបានកាន់តែសម្បូររុងរឿងនិង និរន្តរភាព។នៅផ្សារណាត់លើកនេះ ស្ដង់ទំនិញចំនួន២លក់ផលិត ផលសិប្បកម្ម សិល្បៈនិងម្ហូបអាហាររបស់វៀតណាមបានទាក់ទាញមិត្តភក្តិអន្តរ ជាតិជាច្រើន កុះករមកទស្សននិងទិញទំនិញ៕