វៀតណាមចូលរួមសម័យប្រជុំពេញអង្គរលើកទី៩នៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទ្វីបអាស៊ី
04/09/2016 08:39
(VOVworld) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ កញ្ញា សម័យ ប្រជុំពេញអង្គរលើកទី៩នៃសន្និសីទអន្តរជាតិបណ្ដា គណៈបក្សនយោបាយទ្វីបអាស៊ីបានប្រព្រឹត្តទៅនៅ រដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការ ចូលរួមរបស់តំណាងជាង៣រយនាក់មកពីគណៈបក្សនយោបាយចំនួន៨៩ នៃប្រទេសអាស៊ីចំនួន៣៥ និងក្រុមអ្នកឃ្លាំមើលមួយចំនួនក៏ដូចជាអង្គការអន្តរជាតិនៅក្នុងនិងក្រៅតំបន់ទៀតផង។

លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (VOVworld) - ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ កញ្ញា សម័យប្រជុំពេញអង្គរលើកទី៩នៃ សន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទ្វីបអាស៊ីបានប្រព្រឹត្តទៅនៅរដ្ឋធានី គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់តំណាងជាង៣រយនាក់ មកពីគណៈបក្សនយោបាយចំនួន៨៩ នៃប្រទេសអាស៊ីចំនួន៣៥ និង ក្រុមអ្នកឃ្លាំ មើលមួយចំនួនក៏ដូចជាអង្គការអន្តរជាតិនៅក្នុងនិងក្រៅតំបន់ទៀត ផង។គណៈ ប្រតិភូនៃបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានអញ្ជើញចូលរួមនិងផ្ដល់ យោបល់ យ៉ាងសកម្មនៅសម័យប្រជុំនេះ។ថ្លែងមតិនៅទីនេះ លោក Hoang Binh Quan បាន អះអាងថា ក្នុងកាលៈទេសៈដែលទ្វីបអាស៊ីកំពុងប្រឈមមុខនឹងការ សាកល្បង ជាច្រើននោះ គណៈបក្សទាំងអស់ត្រូវតែសំដែងការទទួលខុសត្រូវចំ ពោះសន្តិ ភាព ស្ថិរភាពនិងភាពសម្បូររ៉ុងរឿងនៅតំបន់និងពិភពលោក ព្រមទាំង ត្រូវតែ ដោះស្រាយជំលោះអំពីអធិបតេយ្យភាព ដែនដី ដោយសន្តិវិធីដ៏សមស្រប ទៅ នឹងច្បាប់អន្តរជាតិ គោរពដំណើរការការទូតនិងយុត្តិធម៌ ក៏ដូចជាខំប្រឹងប្រែង ជំរុញការអនុវត្តន៍យន្តការប្រកបដោយប្រសិទ្ធិភាពសំដៅបង្ការជំលោះផងដែរ៕
Related






