VOV WorldVOV World
វៀតណាមចូលរួមសន្និសីទកំពូល OSLO អំពីអប់រំដើម្បីការអភិវឌ្ឍន៍
09/07/2015 10:39
(VOV)_សន្និសីទកំពូលស្ដីអំពីអប់រំ ដើម្បីអភិវឌ្ឍន៍ទើបនឹងបានប្រព្រឹត្តទៅ នៅទីក្រុង Oslo ន័រវែស ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ កក្កដា។ នៅទីនេះ អង្គសន្និសីទ​ចំនួន​ ៤០០​នាក់បានប្រមូលផ្តុំពិភាក្សាលើបណ្ដាវិធានការ បង្កើនជំនួយសំរាប់ផ្នែក​អប់រំ​ ដើម្បីការអភិវឌ្ឍន៍។
វៀតណាមចូលរួមសន្និសីទកំពូល OSLO អំពីអប់រំដើម្បីការអភិវឌ្ឍន៍
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Pham Vu Luan           (VOV)_សន្និសីទកំពូលស្ដីអំពីអប់រំ ដើម្បីអភិវឌ្ឍន៍ទើបនឹងបានប្រព្រឹត្តទៅ នៅទីក្រុង Oslo ន័រវែស ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ កក្កដា។ នៅទីនេះ អង្គសន្និសីទ​ចំនួន​ ៤០០​នាក់បានប្រមូលផ្តុំពិភាក្សាលើបណ្ដាវិធានការ បង្កើនជំនួយសំរាប់ផ្នែក​អប់រំ​  ដើម្បីការអភិវឌ្ឍន៍។           ក្នុងឱកាសចូលរួមសន្និសីទលើកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល វៀតណាម លោក Pham Vu Luan ​ បានចែករំលែកបទពិសោធន៍ ជោគជ័យរបស់​ វៀតណាម​ ក្នុងការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល គោលនយោបាយ និងវិនិយោគ  របស់​រដ្ឋាភិបាល ក្នុងវិស័យអប់រំ បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការដែលវៀត ណាមប្រើប្រាស់ប្រភពទុន ODA ដើម្បីកែលំអរគុណភាពបង្ហាត់បង្រៀន ​និង​សិក្សារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។           នៅសម័យបិទសន្និសីទ អង្គសន្និសីទបានចេញសេចក្ដីថ្លែងការណ៍ Oslo ស្ដីពី ការកំណត់ទិសដៅផ្តល់ជំនួយ ដើម្បីការអភិវឌ្ឍន៍ដល់ឆ្នាំ ២០៣០៕